ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ស្ពឺមិនលើកលែងចំពោះអភិបាលក្រុងស្រុក ណាបង្កើត និងឃុ.បឃិ.តមានល្បែ.ងស៊ីសង និងអនឡាញខុសច្បាប់

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ព្រមាន​ថា​អភិបាលក្រុង​-​ស្រុក ឬ​មេឃុំ​-​ចៅសង្កាត់​ទាំងអស់ និង​មិន​រួចខ្លួន​ទេ ប្រសិនជា​រក​ឃើញ​ថា…

ខេត្តកំពង់ស្ពឺ ៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ព្រមាន​ថា​អភិបាលក្រុង​-​ស្រុក ឬ​មេឃុំ​-​ចៅសង្កាត់​ទាំងអស់ និង​មិន​រួចខ្លួន​ទេ ប្រសិនជា​រក​ឃើញ​ថា បាន និង​កំពុង​មានការ​ឃុបឃិត ឬ​នៅ​ពីក្រោយ​ខ្នង​ការ​បើក​ឱ្យ​មាន​បទល្មើស និង​ល្បែ​.​ង​ស៊ីសង​អន​ឡាញ​ខុសច្បាប់​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ទាំងអស់ ។

ការ​ព្រមាន​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​លោក គង់ ឈុ​ន​លី ជា​នាយក​រដ្ឋបាល​និង​លោក វ៉ា​ន់ វ៉ា​ត ជានា​យក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទ​សោភ័ណ បាន​លើក​ឡើង​ថា ប្រទេស​ជិតខាង​យើង​គេ​បាន​ចោទ​មក​កម្ពុជា ជា​ប្រទេស​ដែល​បង្កើត​ឱ្យ​មាន​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​កន្លែង​ដែល​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ជ្រកកោន ។ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ និង​បញ្ជាក់​ថា ប្រទេស​កម្ពុជា​គ្មាន​បទល្មើស​ទាំងនេះ​អាជ្ញាធរ​ក្រុង​ស្រុក និង​មេឃុំ​ចៅសង្កាត់ ត្រូវ​តែ​តាមដាន និង​ពិនិត្យ​មើល​នូវ​រាល់​ទីតាំង​សង្ស័យ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

អភិបាលខេត្ត​បាន​បញ្ជាក់​ថា ៖ ក្នុង​ករណី​លោក​រក​ឃើញ​ថា មាន​បទល្មើស​នេះ ចៅហ្វាយ​ក្រុង​-​ស្រុក និង​មេឃុំ​-​ចៅសង្កាត់ ត្រូវ​តែ​រាយការណ៍​បន្ទាន់​មក​រដ្ឋបាល​ខេត្ត ឬ​អភិបាលខេត្ត ដើម្បី​បង្ក្រាប ឬ​កម្ទេច​ចោល​ជៀសវាង​បង្កើត​បទល្មើស​ឱ្យ​កាន់តែ​ធំ ។

អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ជំហរ​យ៉ាង​មុតមាំ​ថា អភិបាលក្រុង​ស្រុក ឬ​មេឃុំ​ចៅសង្កាត់​ទាំងអស់ និង​មិន​រួចខ្លួន​ទេ ប្រសិនជា​រក​ឃើញ​ថា បាន និង​កំពុង​មានការ​ឃុបឃិត ឬ​នៅ​ពីក្រោយ​ខ្នង​ការ​បើក​ឱ្យ​មាន​បទល្មើស​អន​ឡាញ​ទាំងនោះ ។

ទន្ទឹម​នេះ អាជ្ញាធរ​ក្រុង និង​ស្រុក ឃុំ​សង្កាត់​ក៏​ត្រូវ​ចូលរួម​ឱ្យ​បាន​ផុលផុស​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​នានា​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ផង​ដែរ​ក្នុង​នោះ​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​បាន​ដាច់ខាត​ចំពោះ​ការ​ចរាចរណ៍​បទល្មើស​គ្រឿង​ញៀ​.​ន​ក្មេង​ទំនើ​.​ង និង​សកម្មភាព​ចោរលួច​ឆ​.​ក់​ប្ល​.​ន់ និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ។

ជាមួយ​នោះ​ក៏​ត្រូវ​តាមដាន​រាល់​សកម្មភាព​ក្រុម​អ្នក​វិនិយោគ​នានា ដែល​បាន និង​កំពុង​ឆបោក ពលរដ្ឋ​តាម​រយ​:​ការ​លក់​ដី​ឡូ​តិ៍ ផ្ទះល្វែង និង​បុរី​ជាដើម ដើម្បី​ផ្តល់​ឱកាសទាន់​ពេល​ដល់​រដ្ឋបាល​ខេត្ត ក្នុង​ការ​ទប់ស្កាត់​ជាមួយ​បទល្មើស​នេះ បញ្ជៀ​សការ​ចាញ់បោក​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​៕