ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់ខុសច្បាប់ ហាមឃាត់៣លើកហើយនៅតែក្បាលរឹ.ង?

5 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ កម្លាំង​ជំនាញ​របស់​រដ្ឋបាល​សាលាក្រុង​កំពង់ចាម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​ដែន​ដែន​គរ​រូប​នី​យ​កម្ម​និង​សំណង់​ខេត្ត បាន​ចុះ​ហាមឃាត់​សំណង់​រោង​ធំ​មួយ​កន្លែង​របស់​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង​នៅ​ទន្លេ​អុំ ស្ថិត​ក្នុង​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម ។ ជាមួយ​នោះ​ក៏​បាន​រហូត​វត្ថុ​តាង​មួយ​ចំនួន​ឧបករណ៍​ផ្សារ​ដែក​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​សាលាក្រុង​ផង​ដែរ​។ លោក​លី សុវណ្ណ អភិបាលក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម​ ៖ កម្លាំង​ជំនាញ​របស់​រដ្ឋបាល​សាលាក្រុង​កំពង់ចាម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​ដែន​ដែន​គរ​រូប​នី​យ​កម្ម​និង​សំណង់​ខេត្ត បាន​ចុះ​ហាមឃាត់​សំណង់​រោង​ធំ​មួយ​កន្លែង​របស់​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង​នៅ​ទន្លេ​អុំ ស្ថិត​ក្នុង​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម ។ ជាមួយ​នោះ​ក៏​បាន​រហូត​វត្ថុ​តាង​មួយ​ចំនួន​ឧបករណ៍​ផ្សារ​ដែក​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​សាលាក្រុង​ផង​ដែរ​។

លោក​លី សុវណ្ណ អភិបាលក្រុង​កំពង់ចាម ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​អ្នក​ល្ងាច​ថ្ងៃ​ទី​៥​កក្កដា​ថា​:​ទីតាំង​ដែល​មន្ត្រី​របស់​លោក​បាន​ចុះ​ទៅ​ហាមឃាត់​ជា​សំណង់​សាងសង់​រោង​ដែក​ធំ​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី​វ៉ា ណា​វី​ន ម្ចាស់​ស្ថា​នី​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង​នៅ​ទន្លេ​អុំ​នោះ​ ដោយសារ​តែ​បំពាន​ច្បាប់​។​ព្រោះ​កន្លង​មក​សាលាក្រុង​បាន​ចេញ​លិខិត​ហាមឃាត់​មិន​ឲ្យ​សាងសង់​ចំនួន​ពីរ​លើក​រួច​មក​ហើយ តែ​ម្ចាស់​នេះ​នៅ​តែ​បំពាន​លួច​សាងសង់​នៅ​ព្រឹក​ថ្ងៃ​ទី​៥​កក្កដា​ឆ្នាំ​២០២៥ មូលហេតុ​នេះ​ហើយ​ទើប​កម្លាំង​ជំនាញ​សាលាក្រុង​សហការ​ជាមួយ​មន្ទីរ​ដែនដី​ខេត្ត​ចុះ​ផ្អាក​មិន​ឱ្យ​សង់​។

លោក​អភិបាលក្រុង​កំពង់ចាម​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ដី​ដែល​សាងសង់​រោង​ដែក​រឹង​មាំ​នោះ​ត្រូវ​បាន​ម្ចាស់​ស្ថានីយ​ប្រេង​អះអាង​ថា​បាន​ទិញ​ពី​អ្នក​រស់នៅ​មុន​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ក្រោយមក​ទៀត ពេល​ដែល​មានការ​ចុះ​ជា​លក្ខណៈ​ប្រព័ន្ធ​គឺ​គេ​មិន​បាន​ចេញ​ឲ្យ​ទាំងអស់​។ ក្រោយ​ពី​មានការ​តាមដាន​របស់​មន្ត្រី​ក្រោម​ឱវាទ បានឃើញ​ម្ចាស់​ទីតាំង​មួយ​នេះ​លួច​សាងសង់​រោង​ដែក​ដោយ​ខុសច្បាប់​ទើប​រូប​លោក​ឱ្យ​ចុះ​ទៅ​ហាមឃាត់​។​ព្រោះថា​កន្លង​មក​សាលាក្រុង​កំពង់ចាម​បាន​ចេញ​លិខិត​ហាមឃាត់​ចំនួន​ពីរ​លើក​រួច​មក​ហើយ​តែ​ម្ចាស់​នេះ​នៅ​តែ​បំពាន ក្នុង​ពេល​ចុះ​ហាមឃាត់​គឺ​បាន​ដកហូត​សម្ភារៈ​ឧបករណ៍​ផ្សារ​ដែក​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​សាលាក្រុង​កំពង់ចាម​។ ជាក់ស្ដែង​ពេល​ដែល​កម្លាំង​របស់​លោក​ចុះ​មក​ហាមឃាត់​គឺ​ម្ចាស់​ទីតាំង​នេះ​មិន​បាន​ចូលរួម​សហការ​ឡើយ​។

ចំណែក​លោក​ម៉ា ហ៊ូ​ឌី ប្រធាន​មន្ទីរ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់​ខេត្តកំពង់ចាម វិញ​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​ដែរ​ថា តាម​ពិត​ម្ចាស់​ទីតាំង​ឈ្មោះ​វ៉ា ណា​វី​នេះ​បាន​សាងសង់​រោង​ធំ​ដោយ​ខុសច្បាប់​ព្រោះថា​កន្លង​មក​មន្ត្រី​ក៏​ដូច​ជា​ជំនាញ​របស់​លោក​បាន​ចេញ​លិខិត​ហាមឃាត់​ម្ដង​រួច​មក​ហើយ​។​ដើម្បី​បញ្ជា​ស​កុំ​ឲ្យ​មាន​បញ្ហា​រូប​លោក​និង​សុំ​គោលការណ៍​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​រុះរើ​សំណង់​នោះ​ចេញ​តែ​ម្ដង​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​បន្ត​ទៀត ហើយ​ទីតាំង​នេះ​គឺ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នោះ​ទេ ដោយសារ​តែ​មាន​បញ្ហា​ទើប​ពន្យារពេល​មក​ដល់​សព្វថ្ងៃ​។

​មហាជននិយាយថា បើម្ចាស់សំណង់ខ្លាំងជាងអាជ្ញាធរក្រុង គួរតែលើកគាត់ឱ្យធ្វើចៅហ្វាយក្រុងកំពង់ចាមតែម្តងទៅ…ហេ! ហេ!

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាពបន្តទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ