ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជាង​៣០​នាក់ ប្រមូលផ្តុំ​គ្នា​តវ៉ា​ យក​ម៉ូតូ​បិទផ្លូវ​មុខ​ការដ្ឋាន​ ដោយសារ​​មេការអត់​បើក​លុយ​ឱ្យ​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណីកម្មករ​សំណង់​​ជាង​៣០​នាក់​ នាំគ្នា​ប្រមូលផ្តុំ​គ្នា​តវ៉ា​ក្នុង​ការដ្ឋាន​កំពុង​សាងសង់​មួយ​កន្លែង​ដោយយក​ម៉ូតូ​បិទផ្លូវ​នៅ​មុខ​ការដ្ឋាន​ ព្រោះតែមេការ​ជាជនជាតិ​ចិន​មិន​ព្រម​បើក​ប្រាក់ខែ​អោយ​ ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់​ផ្អើល​ដល់​អាជ្ញាធរ​ចុះ​អន្ដរាគមន៍​កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​០៥ ខែកក្កដា…

រាជធានីភ្នំពេញ ៖ មានករណីកម្មករ​សំណង់​​ជាង​៣០​នាក់​ នាំគ្នា​ប្រមូលផ្តុំ​គ្នា​តវ៉ា​ក្នុង​ការដ្ឋាន​កំពុង​សាងសង់​មួយ​កន្លែង​ដោយយក​ម៉ូតូ​បិទផ្លូវ​នៅ​មុខ​ការដ្ឋាន​ ព្រោះតែមេការ​ជាជនជាតិ​ចិន​មិន​ព្រម​បើក​ប្រាក់ខែ​អោយ​ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់​ផ្អើល​ដល់​អាជ្ញាធរ​ចុះ​អន្ដរាគមន៍​កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ ២០២៥ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ខាង​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​បានអោយ​ដឹង​ថា មេការ​ជនជាតិ​ចិន បាន​សន្យា​ថា នឹង​បើ​កក​លុយ​អោយ​ពួក​គាត់ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ត្រូវ​បើក​លុយ ស្រាប់តែ​មេការ​ខាងលើ​បែរជា​មិន​ព្រម​អោយទៅ​វិញ ទើប​ពួក​គាត់​ជា​កម្មករ​សំណង់ បាន​ប្រមូលផ្តុំ​គ្នា​ជាង​៣០​នាក់​ដើម្បី​ធ្វើការ​តវ៉ា​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ​នេះ​តែ​ម្តង​និង​បាន​យក​ម៉ូតូ​បិទផ្លូវ​នៅ​មុខ​ការដ្ឋាន ខ​ណះ​នោះ​ដែល​មេការ​ជា​ជនជាតិ​ក៏​បាន​បើករថយន្ដ​បុក​បណ្ដាល​រង​ការ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ផងដែរ​។

កម្មករ​បន្ត​ថា ពួក​គាត់​ខិតខំ​ធ្វើការ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ និង​បង់​ធានា​គារ ប្រសិនបើ​មេការ​មិន​បើក​លុយ​អោយ តើ​ពួក​គាត់​បាន​ប្រាក់​មកពីណា​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ។ ក្នុង​លក្ខខណ្ឌ​ ដែល​មេការជាជនជាតិ​ចិន​ មិន​បើកប្រាក់​អោយ​ ពួក​គាត់​មិន​ព្រម​ធ្វើការ​ទៀត​នោះ​ឡើយ ។

បន្ទាប់​ពី​មានការ​តវ៉ាខាងលើ ក៏​​មាន​​វត្តមាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​មក​ដល់ទី​តាំង​ការដ្ឋាន កំពុង​សាងសង់​ខាងលើ​ដើម្បី​ធ្វើការ​សម្របសម្រួល ។

ក្រោយ​មានការ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធររួចមក ​មេការ​ជនជាតិ​ចិនសន្យា​ថា​នឹង​បើកប្រាក់​ពលកម្មអោយ​នៅ​ពេល​ព្រឹកស្អែក​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ