ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ណាស់​ប្តី​ប្រពន្ធ​១​គូ​នេះ​បម្រុង​នឹង​រត់​តែ​ត្រូវ​អស់លក្ខណ៍

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​២​នាក់​ជា​ប្តី​ប្រពន្ធ​ត្រូវ​បាន​កំលាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន​ពី​បង​លូច​ម៉ូតូ​ពី​ខេត្ត​ព្រះ​សីហ​នុ ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ។ ជនសង្ស័យ​នេះ​ឈ្មោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​២​នាក់​ជា​ប្តី​ប្រពន្ធ​ត្រូវ​បាន​កំលាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន​ពី​បង​លូច​ម៉ូតូ​ពី​ខេត្ត​ព្រះ​សីហ​នុ ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​នេះ​ឈ្មោះ វ៉ា​ន់ ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ជុល​ស​ជុល​ម៉ូតូ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សេង រ៉ា​អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃ​រា​កែប្រែ ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក​អធិការ​ស្រុក​បានឱ្យ​ដឹង​ថា ពី​នាក់​ប្តី​ប្រពន្ធ​ខាងលើ​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​លូច​ម៉ូតូ​ម៉ាក C125 ស៊េរី​ឆ្នាំ​២០១៤ ស្លាក​លេខ​កាច់​ចោល លេខ​តួ​ម៉ាស៊ីន​៨១៤១០៧១ ពី​ឃ្លាំង​លើ​ក្រុងព្រះសីហនុ នឹងត្រូវបានឃាត់ខ្លួនខណៈ​ដែល​ជនសង្ស័យ​ទាំង​ពីរ​ជិះ​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​​ជិះ​បម្រុង​គេចខ្លួន ។​ បច្ចុប្បន្នជនសង្ស័យ​រួម​ទាំង​វត្ថុ​តាំង​ត្រូវ​បាន​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ