ជំងឺផ្តាសាយបក្សីជាជំងឺកាច និងមានភាគរយខ្ពស់ក្នុងការសម្លា.ប់មនុស្ស ។ ដូច្នេះ គ្រប់គ្នាត្រូវតែប្រយ័ត្ន ក្នុងការប៉ះពាល់ជាមួយសត្វស្លាបគ្រប់ប្រភេទ ។
ភ្នាក់ងារចម្លងមេរោគ H5N1 មិនមែនមានត្រឹមតែសត្វមាន់ ឬទា ឬក្ងានចិញ្ចឹមនោះទេ សូម្បីតែសត្វបក្សាបក្សីព្រៃដូចជា ចាបជាដើមក៏អាចនឹងចម្លងជំងឺដែរ បើសិនជាវាឈឺ ។

មិនមែនបន្លាចឡើយពីព្រោះក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ទើបតែប្រកាសថា កម្ពុជាបានរកឃើញករណីជំងឺគ្រុនផ្តាសាយបក្សករណីទី១២ ម្នាក់ទៀតហើយ ។
អ្នកជំងឺទី១២នេះ ត្រូវបានគេដឹងថា គឺមានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ ហើយរូបគេកំពុងតែស្ថិតនៅក្នុងការសង្គ្រោះដោយក្រុមគ្រូពេទ្យ ។ កុមារាម្នាក់នេះត្រូវបានគេដឹងថា មានទីលំនៅក្នុងភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ។ រូបគេត្រូវបានអាណាព្យាបាលយកទៅមន្ទីរពេទ្យ ក្រោមមានរោគសញ្ញាគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម ។
រូបតំណាងដោយ AI តាមការសាកសួរផ្ទះរបស់កុមាររងគ្រោះ មានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារប្រមាណជា ៤០ក្បាល ហើយមាត់ខ្លះឈឺ និងខ្លះងា.ប់ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ឃើញថា កុមារា រូបនេះ គឺជាអ្នកដែលចូលចិត្តលេងកូនមាន់ជារៀងរាល់ថ្ងៃ ។
គ្រុនផ្តាសាយបក្សី គឺជាជំងឺផ្លូវដង្ហើមស្រួចស្រាវមួយដែលឆ្លងរវាងបក្សី និងបក្សី ហើយនឹងបក្សីមកមនុស្ស ។ ដូច្នេះ រាល់ការប៉ះពាល់សត្វស្លាប គឺត្រូវតែប្រុងប្រយ័ត្ន សូម្បីតែសត្វបក្សាបក្សី ដែលត្រូវបានគេចាប់ទាំងទ្រុងៗក៏ដោយ ។
ជំងឺនេះ ប្រសិនវាវាឆ្លងមកមនុស្ស ក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្របានឲ្យដឹងថា ជាជំងឺធ្ងន់ធ្ងរហើយអាចសម្លា.ប់មនុស្សបាននៅក្នុងភាគរយដ៏ខ្ពស់ដែលតម្រូវឲ្យមានការព្យាបាលជាបន្ទាន់ ។
រូបតំណាងដោយ AI ករណីដែលយើងមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិថា បានប៉ះពាល់នឹងបក្សាបក្សីដែលមានជំងឺ ឬងាប់១៤ថ្ងៃមុនមានលេចចេញរោគសញ្ញា គឺវានៅតែអាចឆ្លង ។ ដូច្នេះសូមកុំធ្វេសប្រហែស ហើយបើយកល្អ គួរផ្អាកសកម្មភាពស្និទស្នាលនឹងបក្សាបក្សីមួយរយៈ សូម្បីតែបក្សាបក្សីដែលចិញ្ចឹមនៅក្នុងផ្ទះ ពីព្រោះមេរោគវាអាចឆ្លងមកពួកគេដោយប្រកាសណាមួយដោយចៃដន្យ ដែលយើងពិបាកគ្រប់គ្រង ៕
ចែករំលែកព័តមាននេះ