ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ភៀស​សឹកប្រមាណ​ជា​ជិត២​ពាន់​គ្រួសារ បន្ត​ស្នាក់​នៅ​ក្នុង​វត្តពោធិ៍​៥ពាន់​ដើម

7 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​៖ ​យោង​តាម​របាយ​ការណ៍​សម្រង់​ចំនួន​គ្រួសារ​ភៀស​សឹកប្រចាំ​ថ្ងៃ​របស់​រដ្ឋបាល​ស្រុក​គូលែនរាប់​ចាប់ពី​ថ្ងៃ​ទី​៨​មិថុនា​រហូត​ដល់​ថ្ងៃ​ទី២​ក​ក្ត​ដា​២០២៥ គ្រួសារ​ភៀស​សឹកមាន​ចំនួន​ជិត​២០០០​គ្រួសារ បច្ចុប្បន្ន​កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​៥០០០ដើម​(​អូ​ដូន​ស្ងួន​)​ស្ថិត​នៅ​ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ​។ ការ​ស្នាក់​អាស្រ័យ​របស់​គ្រួសារ​ភៀសសឹក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​គូ​លែន​ជាប់​ព្រំដែន​កម្ពុជា​.​ថៃ ជម្លៀស​ចេញពី​តំបន់​ងាយ​រង​ហានិភ័យ មក​កាន់​ទី​សុវត្ថិភាព បើ​ទោះបីជា​ឃ្លាត​ចេញពី​លំនៅ​ឋាន​ក្តី…

ខេត្តព្រះវិហារ ​៖ ​យោង​តាម​របាយ​ការណ៍​សម្រង់​ចំនួន​គ្រួសារ​ភៀស​សឹកប្រចាំ​ថ្ងៃ​របស់​រដ្ឋបាល​ស្រុក​គូលែនរាប់​ចាប់ពី​ថ្ងៃ​ទី​៨​មិថុនា​រហូត​ដល់​ថ្ងៃ​ទី២​ក​ក្ត​ដា​២០២៥ គ្រួសារ​ភៀស​សឹកមាន​ចំនួន​ជិត​២០០០​គ្រួសារ បច្ចុប្បន្ន​កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​៥០០០ដើម​(​អូ​ដូន​ស្ងួន​)​ស្ថិត​នៅ​ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ​។

ការ​ស្នាក់​អាស្រ័យ​របស់​គ្រួសារ​ភៀសសឹក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​គូ​លែន​ជាប់​ព្រំដែន​កម្ពុជា​.​ថៃ ជម្លៀស​ចេញពី​តំបន់​ងាយ​រង​ហានិភ័យ មក​កាន់​ទី​សុវត្ថិភាព បើ​ទោះបីជា​ឃ្លាត​ចេញពី​លំនៅ​ឋាន​ក្តី ប្រជាជន​ទាំងនោះ​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន
ជាមួយនឹង​ការ​ផ្គត់ផ្គង់​សម្ភារៈ​ប្រើ​ប្រាស់​គ្រឿង​ឧបភោគបរិភោគ ក្មេង​ៗ​ក៏​ទទួល​បានការ​សិក្សា​រៀនសូត្រ​ធម្មតានៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍​៥០០០​នោះ​ផង​ដែរ​។

អភិបាលស្រុក​គូលែន​លោក ប៉ែន ជឹ​ង បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី ៣ ខែ​ក​ក្កដា ឆ្នាំ​២០២៥ ថាគ្រួសារ​ភៀស​សឹក​ដែល​ស្នាក់​អាស្រ័យនៅ​ក្នុង​វត្ត​ពោធិ៍​៥០០០ មាន​សន្តិសុខ​និង​សុវត្ថិ​ភាពល្អ​ប្រសើរ​ហើយ​ក៏​មានជំនួយ​ជា​បន្តបន្ទាប់​ផង​ដែរ​។​តួយ៉ាងនា​ថ្ងៃ​ទី​៣​ក​ក្ត​ដា​២០២៥​នេះ​លោក ស៊ា​ប កែវ​ជីវ៉ា អភិបាល នៃ​គណៈអភិបាល​ស្រុក​សង្គម​ថ្មី បាន​ដឹកនាំ​រដ្ឋ​បាល​ស្រុក ក្រុមប្រឹក្សា​ស្រុក កម្លាំង​នគរ
បាល​ស្រុក រដ្ឋបាល​ឃុំ​ទាំង​៥ រួម​ប្រជាពលរដ្ឋ នាំ​យក​នូវ​សម្ភារ​: និង​គ្រឿង​បរិភោគ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​ពី​តំបន់​ហានិភ័យ​នៃ​ស្រុក​ជាំ​ក្សាន្ត នៅ​វត្ត​ពោធិ៍​៥០០០​ដើម យ៉ាងច្រើន​ផង​ដែរ​។

ដោយឡែក​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែក​ក្ត​ដា​ឆ្នាំ​២០២៥ ចៅអធិការ​វត្ត​ពោធិ៍ ៥០០០​ដើម​ផ្ទាល់ ក៏​បាន​បរិច្ចាគ​នូវ​សម្ភារៈ​សិក្សា​ជា​ច្រើន​ដល់​សិ​ស្សា​នុសិស្ស​ដែល​កំពុង​ជម្លៀស​ខ្លួន​ពី​តំបន់​ងាយ​រង​ហានិភ័យ​ក្នុងស្រុក​ជាំ​ក្សាន្ត ក្នុង​គ្រា​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ក្នុង​វត្ត ដេ​ី​ម្បី​បាន​បន្ត​ការ​សិក្សា​ផង​ដែរ​។

លោក​អភិបាលស្រុក​គូលែន​បានលើក​ឡើង​ថា​រាល់​ការ​បរិច្ចាគ​នូវ​សម្ភារៈ​ប្រើប្រាស់​គ្រឿង​ឧបភោគបរិភោគ​ព្រមទាំង​សម្ភារៈ​សិក្សា​ទាំងនោះ​បាន​ឆ្លុះ​បញ្ចាំង​និង​យល់​យ៉ាងច្បាស់​អំពី ទុក្ខ​លំបាក​ក្នុង​គ្រា​មាន​អាសន្ន ក៏​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​គោរព​ស្រឡាញ់​ក្នុង​នាម​ឈាមជ័រ​ជា​ខ្មែរ​ជួយ​ខ្មែរ ក្នុង
ស្មារតី​មិន​បោះបង់​គ្នា​។

លោក​អភិបាលស្រុក​គូលែន​បាន​បញ្ជាក់​ថា​រាប់​ចាប់ពី​ថ្ងៃ​ទី​៨​មិថុនារ​ហូត​ដល់​ថ្ងៃ​ទី​២​ក​ក្ត​ដា​២០២៥ គ្រួសារ​ភៀស​សឹក​មាន​ចំនួន​១.៩៣៤​គ្រួសារស្មើ​ប្រជា​ជល​រដ្ឋ​៥.៥៧២​នាក់ ស្រី​៣.១៦៣​នាក់ ចាស់ជរា ៦១​នាក់ ស្រី​៤៧នាក់ ជន​ពិកា ៤៤​នាក់ ស្រី ២១​នាក់ កុមារ ២.២៩១​នាក់ ស្រី​១.១៥៤​នាក់និង​ស្ត្រី​មាន​ផ្ទៃពោះ ៧២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ