ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អាមេរិកឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធគយបដិការ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា លើ​ពន្ធគយ​បដិការ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា លើ​ពន្ធគយ​បដិការ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​ចំពោះ​កិច្ច​ជួប​ប្រជុំ​ទ្វេភាគី​តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ លោក​ជំទាវ Sarah Ellerman អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក ។

ប្រភព​បាន​បញ្ជាក់​ថា​៖« ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​បាន​ពិនិត្យ និង​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​លើ​ពន្ធគយ​បដិការ​ដែល​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​» ។

អ្នកនាំពាក្យ​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី នឹង​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ