ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនមានសកម្មភាពជនជាតិវៀតណាម​​លួច​រំកិល​​ព្រំដែនចូលទឹកដីខ្មែរដូចការផ្សាយនោះទេ

55 វិនាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រោយ​មានការ​បង្ហោះ​ព័ត៌មាន​ជុំវិញ​ករណី​ថា មាន​សកម្មភាព​គ្រឿងចក្រ​ជន​ជាតិ​វៀតណាម​ធ្វើ​ផ្លូវ​រំកិល​បង្គោល​ព្រំដែន​នៅ​ខេត្តមណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ចេញ​សេចក្តី​បំភ្លឺ​ជូន​សាធារណៈជន អ្នក​សារព័ត៌មាន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម…

ខេត្តមណ្ឌលគិរី ៖ ក្រោយ​មានការ​បង្ហោះ​ព័ត៌មាន​ជុំវិញ​ករណី​ថា មាន​សកម្មភាព​គ្រឿងចក្រ​ជន​ជាតិ​វៀតណាម​ធ្វើ​ផ្លូវ​រំកិល​បង្គោល​ព្រំដែន​នៅ​ខេត្តមណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ចេញ​សេចក្តី​បំភ្លឺ​ជូន​សាធារណៈជន អ្នក​សារព័ត៌មាន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​០១ ខែកក្កដា ឆ្នាំ​២០២៥ ម្ចាស់​ផេ​ក​ឈ្មោះ Tjohn Sam ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក Tjohn Sam ជា​ឃ្លី​ប​វី​ដេ​អូ ដែល​មាន​ខ្លឹមសារ​ថា «​បងប្អូន​ជនរួមជាតិ​នេះ​គឺជា​សកម្មភាព​ថ្មី​ៗ វៀតណាម​ធ្វើ​ផ្លូវ​លួច​រំកិល​ព្រំដែន​ចូល​មក ទឹកដី​ខ្មែរ​រាប់រយ​ម៉ែត្រ​ដែល​ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី​រតនគិរី មិន​មាន​អាជ្ញាធរ​ខេត្ត ឬ​ក៏​រដ្ឋាភិបាល​ទៅ​ទប់ស្កាត់ ដូច​រដ្ឋាភិបាល​ទប់ស្កាត់​ជាមួយនឹង​ថៃ​
ចឹ​ង​» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម ក្រោម​ការ​ដឹកនាំ​បញ្ហា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​លោក​វរសេនីយ៍ឯក អន ប៊ុ​ន​ធូ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ ដឹកនាំ​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លំ​បុក​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅ​ចំណុច​ទីតាំង​បង្គោល​បំពេញបន្ថែម​លេខ៥៤/១(១) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពូ​ឡះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។

អ្នកនាំពាក្យ​បន្ត​ថា ជា​លទ្ធផល គឺ​ពិនិត្យ​ឃើញ​ថា បង្គោល​ព្រំដែន​បំពេញបន្ថែម​លេខ​៥៤/១(១)​នេះ ស្ថិត​នៅ​ទីតាំង​ដដែល​មាន​លក្ខណៈ​ធម្មតា មិន​មានការ​ប្រែប្រួល ឬ​ក៏​លើក​ផ្លាស់​ប្តូរ​រំកិល​ខុស​ពី​ទីតាំង​ដើម ដូច​ការ​ចុះ​ផ្សាយ ព័ត៌មាន​របស់​ម្ចាស់​ផេ​ក​ឈ្មោះ Tjohn Sam ថា​៖ មាន​ភាគី​វៀតណាម​បាន​ជីក និង​រំកិល​ផ្លាស់​ប្តូរ​បង្គោល​ព្រំដែន លេខ ៥៤/១(១) ទៅ​ទីតាំង​ថ្មី​ដូច​ការ​ចុះ​ផ្សាយ​នោះ​ទេ​។

សូម​បញ្ជាក់​ជូន​ថា ការ​ត្រួសត្រាយ​ធ្វើ​ផ្លូវ​ចូល​មក​បង្គោល​លេខ​៥៤/១(១)​នេះ ជា​កងវិស្វកម្ម​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​របស់​កម្ពុជា​យើង ក្នុង​ការ​ជួយ​សម្រួល​ផ្លូវ​ទៅ​កាន់​ទីតាំង​បង្គោល​ព្រំដែន ដើម្បី​ងាយស្រួល​ដល់ កម្លាំង​ការពារ​ព្រំដែន​ចូល​ទៅ​ត្រួតពិនិត្យ សម្អាត និង​ថែទាំ​បង្គោល​នៅ​ទីតាំង​នោះ កងកម្លាំង​នគរបាល​ដែល ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ខេត្តមណ្ឌលគិរី​ទាំង​១៤​ប៉ុស្តិ៍ ចំណុះ​ឲ្យ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ និង​លេខ​៣០៣​បាន​ដើរ​ល្បាត និង​សម្អាត​បង្គោល​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​គ្រប់គ្រង ព្រមទាំង​ចូលរួម​សហការ​ការពារ​ដល់​ក្រុមការងារ​កង​វិស្វកម្ម​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ជា​ប្រចាំ ។

ដូច្នេះ ក្នុង​នាម​ថ្នាក់ដឹកនាំ និង​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ខេត្តមណ្ឌលគិរី​សូម​អះអាង​និង​បញ្ជាក់​ថា បង្គោល​បំពេញបន្ថែម​លេខ ៥៤/១(១)​នេះ គឺ​មិន​មានការ​ប្រែប្រួល​រំកិល ឬ​ផ្លាស់​ប្តូរ​ទីតាំង​ខុស​ពី​លក្ខណៈ​ដើម​នោះ​ទ ចំពោះ​ការ​ចុះ​ផ្សាយ​របស់​ផេ​ក​ឈ្មោះ Tjohn Sam គឺជា​ការ​ចុះ​ផ្សាយ​ខុស​ពី​ការ​ពិត​ទាំងស្រុង និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។

យើងខ្ញុំ​សូម​លើកទឹកចិត្ត​មហាជន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ ធ្វើការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ចៀសវាង​មានការ​ចុះ​ផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ​ដោយ​ភាន់ច្រឡំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បណ្តាញ​ទំនាក់ទំនង​សង្គម មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ