ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី សង្ឃឹមថា លោកតា ស៊ុច នឹងជួយប្រជាជនកម្ពុជាលើវិថីនៃការអប់រំតាមមាគ៌ាសាសនា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​សង្ឃឹមថា លោកតា ស៊ុ​ច នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​លើ​វិ​ថី​នៃ​ការ​អប់រំ​តាម​ព្រះធម៌​នៃ​មាគ៌ា​ព្រះពុទ្ធ​សាសនា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​សង្ឃឹមថា លោកតា ស៊ុ​ច នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​លើ​វិ​ថី​នៃ​ការ​អប់រំ​តាម​ព្រះធម៌​នៃ​មាគ៌ា​ព្រះពុទ្ធ​សាសនា ។ ការ​លើក​ឡើង​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ឱកាស​អញ្ជើញ​ទទួល​ស្វាគមន៍​ព្រះ​តេជគុណ លោកតា ស៊ុ​ច នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ ដែល​បាន​និមន្ត​មក​ដល់​កម្ពុជា ។

សម្ដេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា «​ខ្ញុំព្រះករុណា​ជួប​ជាមួយ​លោកតា ស៊ុ​ច ដែល​បាន​និមន្ត​មក​ដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ ហើយ​សង្ឃឹម​ព្រះ​អង្គ​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា លើ​វិ​ថី​នៃ​ការ​អប់រំ​តាម​ព្រះធម៌​នៃ​មាគ៌ា​ព្រះពុទ្ធ​សាសនា​របស់​យើង​» ។

សូម​ជម្រាប​ថា នា​ថ្ងៃ​ទី​០២ កក្កដា​នេះ ព្រះ​តេជគុណ​លោកតា ស៊ុ​ច បាន​និមន្ត មក​ដល់​ប្រទេស​ក​ម្ព​ជា ។ ព្រះ​តេជគុណ​តា ស៊ុ​ច ជា​ព្រះសង្ឃ​មួយ​អង្គ​មានស្រុក​កំណើត​នៅ​ខេត្ត​បូ​រី​រាំ ព្រះរាជាណាចក្រ​ថៃ បាន​សម្រេច​ព្រះ​ទ័យ​ចូល​មក​កម្ពុជា តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មិន​និមន្ត​ទៅ​ប្រទេស​ថៃ​វិញ​ជា​ដាច់ខាត ។

ការ​និមន្ត​មក​ប្រទេស​កម្ពុជា​ពី​សំណាក់​លោកតា ស៊ុ​ច គឺ​ក្រោយ​ពី​មានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ