ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ថៃមិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង និងភូតទាំងពិភពលោក

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា ថៃ​មិន​ត្រឹមតែ​ភូត​ប្រជាជន​កម្ពុជា​នោះ​ទេ ភូត​ទាំង​ប្រជាជន​ខ្លួនឯង ហើយ​ក៏​ភូត​ទាំង​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា ថៃ​មិន​ត្រឹមតែ​ភូត​ប្រជាជន​កម្ពុជា​នោះ​ទេ ភូត​ទាំង​ប្រជាជន​ខ្លួនឯង ហើយ​ក៏​ភូត​ទាំង​ពិភពលោក ។ ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ បែប​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស​ដែល​សម្ដេច អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​-​និស្សិត និង​លោកគ្រូ អ្នកគ្រូ នៅ​មជ្ឈមណ្ឌល​អប់រំ និង​បណ្តុះបណ្តាល​ជា ស៊ី​ម កំចាយមារ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៥ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ថៃ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ការ​បិទ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ថា ប្រទេស​កម្ពុជា​ជា​អ្នក​បិទ​ព្រំដែន មិនមែន​ប្រទេស​ថៃ​នោះ​ទេ ។ ដោយ​ហួសចិត្ត​នឹង​ការ​លើក​ឡើង​បែប​នេះ​របស់​ថៃ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ៖«​ថៃ​ជា​មនុស្ស​ពូកែ​ភូត មិន​ត្រឹមតែ​ភូត​ប្រជាជន​កម្ពុជា​នោះ​ទេ ភូត​ទាំង​ប្រជាជន​ខ្លួនឯង ហើយ​ភូត​ទាំង​ពិភពលោក​!» ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា ៖ «​បេសកជន​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​មក​ជួប​ជាមួយ​ខ្ញុំ​ក៏​គាត់​មានការ​លំបាក​ដែរ គាត់​មានការ​វិនិយោគ​នៅ​ថៃ​ផង​នៅ​កម្ពុជា​ផង ។ គាត់​ថា គាត់​ពិបាក ឥលូវ​មិនដឹង​ត្រូវ​សម្រេចចិត្ត​របៀប​ម៉េច0x017d7 ព្រោះ​គាត់​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ដឹក​ទៅ​ថៃ​ធ្វើការ​វិនិយោគ​នៅ​ថៃ ដឹក​មក​កម្ពុជា វា​ឆ្លង​ឆ្លើយ​គ្នា​អ៊ីចឹង ព្រោះ​ជា​គ្រឿង​បង្គំ​វា​ទាក់ទង​គ្នា ។ បាន​ខ្ញុំ​ប្រាប់​គាត់​ថា រឿង​ហ្នឹង​រឿង​ថៃ​តើ​! ឥលូវ​ឯកឧត្តម​ទៅ​ប្រាប់​ខាង​ថៃ​ទៅ​ឱ្យធ្វើ​ឱ្យ​ដូច​មុន​ទៅ​វា​ចប់​ហើយ វា​មានរឿង​អី​ពិបាក0x017d7 បិទ​ខ្លួនឯង ឬ​កែសម្រួល​ខ្លួនឯង ដល់​ត្រូវ​បើក ឬ​ត្រូវ​កែសម្រួល​មក​បបួល​ឯង​ចរចា​, អត់​ទេ​! អត់​ត្រូវ ។ ចូល​ចិត្ត​ភូត មិន​ត្រឹមតែ​ភូត​ប្រជាជន​កម្ពុជា​នោះ​ទេ ភូត​ប្រជាជន​ថៃ ភូត​ទាំង​ពិភពលោក​»​។

ដោយសារ​តែ​កត្តា​ភូត​កុហក បំភ្លៃ​ការ​ពិត​របស់​ថៃ​បែប​នេះ​ហើយ​ទើប​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​រយៈពេល​៣៨​ឆ្នាំ​៧​ខែ និង​៨​ថ្ងៃ បាន​ផ្ដាំ​ទៅ​កាន់​រដ្ឋាភិបាល​បន្តវេន​ថា ហាម​ដាច់ខាត​មិន​ឱ្យ​ប្រើប្រាស់​ទិញ​ទំនិញ​យុទ្ធសាស្ដ្រ​ពី​ថៃ​ដូច​ជា អគ្គិសនី​, អ៊ី​ន​ធឺ​ណេ​ត​, ប្រេងឥន្ធនៈ និង​ឧស្ម័ន​ជាដើម ព្រោះ​នៅ​ពេល​ខាង​មុខ គេ​អាច​ប្រើប្រាស់​ទំនិញ​ទាំងនេះ​ជា​អាវុធ ដើម្បី​ដាក់​សម្ភា​ធ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ប្រការ​ណាមួយ តួយ៉ាង​ដូច​ការ​គំ​រា​.​ម​ផ្ដា​.​ច់​ភ្លើង ផ្ដាច់​.​អ៊ី​ន​ធឺ​ណេ​ត និង​ប្រេងឥន្ធនៈ ដូច​នៅ​ពេល​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ