ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់តាមផ្លូវច្រើនពេក អត់ចំណេញទេ អាជីវករ​ជាង​៤០​គ្រួ​សារបាន​មក​​ស្នើ​សុំ​អភិបាល​ខេត្តតាកែវ

5 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ទី៣ ខែកក្កដា ឆ្នាំ​២០២៥​នេះ ក្រុម​អា​ជី​អ្នករក​ស៊ី​ដែល​ប្រកប​របរ​ដឹក​ទំនិញ​សំពីងសំពោង​តាម​រថយន្ត​សាំ​យ៉ុ​ង ពី​ព្រំដែន កម្ពុជា​. វៀតណាម​និង​ច្រក​នានា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០២…

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ទី៣ ខែកក្កដា ឆ្នាំ​២០២៥​នេះ ក្រុម​អា​ជី​អ្នករក​ស៊ី​ដែល​ប្រកប​របរ​ដឹក​ទំនិញ​សំពីងសំពោង​តាម​រថយន្ត​សាំ​យ៉ុ​ង ពី​ព្រំដែន កម្ពុជា​. វៀតណាម​និង​ច្រក​នានា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០២ ក្នុង​ខេត្តតាកែវ យក​ទៅ​លក់​នៅ​តាម​បណ្ដារ​ខេត្ត​.​ក្រុង​នានា បាន​មក​ស្នើ​សុំ អភិបាល​ខេត្តតាកែវ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​បើក​គូថ​រថយន្ត​ដើម្បី​ដាក់​ទំនិញ​បន្ថែម​ព្រោះ​ពួក​គាត់​បាន​ត្អូញត្អែ​ថា ក្រោយ​ពី​មានការ​ទប់ស្កាត់​និង​លុប​បំបាត់​ចំពោះ​យានយន្ត​ដឹក​សំពីងសំពោង​គ្រប់​ប្រភេទ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ​មក ពួក​គាត់​ពិតជា​មានការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណេញ​ណាស់ ព្រោះ​រាល់​ការ​ដឹក​ទំនិញ ដែល​នាំ​ចូល​តាម​ច្រក​នានា​តាម​ព្រំដែន​ជាប់​ប្រទេស​វៀតណាម តាម​រយ​:(​រថយន្ត​សាំ​យ៉ុ​ង​) របស់​ពួក​គាត់​ត្រូវ​បង់ពន្ធ ជា​ច្រើន​កន្លែង​ទម្រាំ​ដល់ទី​តាំង​ដោយ​ចំណាយ​អស់​ជាង​ម្ភៃ​យឺន​រៀល ទៅ​៣០​មុ​ឺ​ន​រៀល​ឯណោះ ដូ​ច្នេះ​ពួក​គាត់​ទូ​ទាក់​គ្មាន​ប្រាក់​ចំណេញ​នោះ​ទេ​។

លោក ញ៉ែ​ម ស្រស់ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វុ​ី សំណាង អភិបាល​ខេត្តតាកែវ បាន​ចុះ​មក​ជួប បងប្អូន​អាជីវករ​ជាង​៤០​គ្រួសារ លោក​បាន​សម្របសម្រួល ឱ្យ​បងប្អូន​ជា​តំណាង​អាជីវករ ធ្វើការ​ដាក់​ពាក្យ​ស្នើ​សុំ ជា​លាយ​លាក់​អក្សរ ប្រភេទ​រថយន្ត ទំនិញ និង​ផ្លា​ក​លេខ​រថយន្ត ដើម្បី​រដ្ឋបាល​ខេត្ត ធ្វើការ​ប្រជុំ​ពិ​ក្សា​គ្នា​និង​ត្រួតពិនិត្យ​មើល​នៅ​ពេល​ក្រោយ ដោយ​ឱ្យ​បងប្អូន​អាជីវករ​វិល​ត្រលប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​សិន​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ