ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ២នាក់ ត្រូវបានតុលាការសម្រេច​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណីលួ.ច ម៉ូតូ

15 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ លោក ឃី ឆៃ អនុប្រធាន និង ជា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប…

ខេត្តសៀមរាប​ ៖ លោក ឃី ឆៃ អនុប្រធាន និង ជា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន ជនសង្ស័យ ចំនួន ២ នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​កាលពី ថ្ងៃ​ទី ១ ខែ កក្កដា​ឆ្នាំ​២០២៥ ដែល​ជា​មុខសញ្ញា​លួច​ម៉ូតូ​ដ៏​សកម្ម ខណៈ​ទើប​ចេញពី​ប្រពន្ធ​នាគារ មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បន្ថែម​ទៀត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​នគរបាល​ស្រុក​សូទ្រនិគម​ន៍ បង្ក្រាប ភ្លាម​ៗ​ផង​ដែរ​។

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​នូវ​ថ្ងៃ​ទី​២ ខែ កក្កដា​ឆ្នាំ​២០២៥​នេះ​ថា ប្រតិបត្តិការ​បង្ក្រាប បាន​ជនសង្ស័យ ប្រុស ចំនួន ២ នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​លួច​ម៉ូតូ​) មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឡើង​នៅ ២ ទីតាំង​ផ្សេង​គ្នា ក្នុង​ក្រុង​  សៀមរាប នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ទទួល​បាន​ជោគជ័យ​នេះ​ដោយ​មានការ​យកចិត្តទុកដាក់​ជា​ប្រចាំ​ពី សំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តសៀមរាប ស្តី​ពី​ការ​ពង្រឹង​សន្តិ សុខ សណ្តាប់ធ្នាប់​សង្គម បង្កា បង្ក្រាប​រាល់​បទ​ល្មេ​ី​ស​គ្រប់​ប្រភេទ និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

ប្រភព​បាន​បន្ថែម​ថា ករណី​បង្ក្រាប​អំពើ​លួច ម៉ូតូ នេះ បាន​កើតឡើង នៅ​២ ទីតាំង​ផ្សេង​គ្នា ទីតាំង ទី​១ / ជនសង្ស័យ បាន​លួច​ម៉ូតូ កាលពី ថ្ងៃ​ទី​២៤ នៅ​ស្រុក​សូទ្រនិគម និង ទីតាំង ទី​២ / នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ ២០២៥ នៅ​ក្នុង​ក្រុង​សៀមរាប ។ ក្រោយ​ពី​ទទួល បណ្តឹង​ពី​ជន​រង​គ្រោះ ភ្លាម ៗ កម្លាំង​នៃ​អធិការ​នគរបាល​ក្រុង​សៀមរាប បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ បាន​ចុះ​សហការ​ជាមួយ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ មានឈ្មោះ ព្រិ​ន ជឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងស្រុក​សូទ្រនិគម ដែល​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន ០៣​លើក ( ករណី​អំពើ​លួច​ម៉ូតូ )​បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ព្រិ​ន ជឿន បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្ខពួក​ឈ្មោះ ឈឹ​ម ហាន ហៅ​តា​ក្របី​ជុ​យ ភេទ​ប្រុស បាន​ធ្វើ សកម្មភាព​លួច​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប​ចំនួន​០៣​លើក ហើយ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​នៃ​អធិការដ្ឋាន​នគរ បាល​ក្រុង​សៀមរាប បាន​ស្រាវជ្រាវ រក​ឃើញ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឈឹ​ម ហាន ហៅ​តា​ក្របី​ជុ​យ ដែល​ជា​បក្ខពួក និង បាន​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​ចំនួន​០២ គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ ។

ប្រភព​បន្ត​ថា ជនសង្ស័យ ឈ្មោះ ឈឹ​ម ហាន ហៅ​តា​ក្របី​ជុ​យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ជាមួយ​បក្ខពួក​ឈ្មោះ ព្រិ​ន ជឿន ពិតប្រាកដ​មែន​។ ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​បង្ក្រាប​ក្រុម​លួច​ម៉ូតូ​ដ៏​សកម្ម​នេះ បាន​ដកហូត​វត្ថុ​តាង​ម៉ូតូ​ចំនួន​០២ គ្រឿង​៖ ទី ១/ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ សៀមរាប 1AQ -7895 ដែល​មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 0121508 ។ ទី​២ /​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ ២០២២ ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1AL-6172  មាន​លេខ​តួ​/​លេខ​ម៉ាស៊ីន 6139687​។​ 

​បច្ចុប្បន្ន ជនសង្ស័យ ទាំង ២ នាក់ ត្រូវ​បាន លោក ឃី ឆៃ អនុប្រធាន និង ជា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត សៀមរាប បាន​សម្រេច ឱ្យ​កម្លាំង​នគរបាល​កា​រិ​យា​ល​ជំនាញ​ដឹក​យក​ទៅ​ឃុំខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន នៅ​សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប ។ ចំណែក ម៉ូតូ ២ គ្រឿង របស់ ជន​រង​គ្រោះ ត្រូវ​បាន កម្លាំង​នគរបាល ជំនាញ ធ្វើការ​ប្រគល់ ម៉ូតូ ឱ្យ​ជន​រង​គ្រោះ វិញ អស់ ហើយ ។

​សូម​បញ្ជាក់​ថា ករណី​ប្រតិបត្តិការ​បង្ក្រាប បាន​ជនសង្ស័យ ប្រុស ចំនួន ២ នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​លួច​ម៉ូតូ​) មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឡើង​នៅ ២ ទីតាំង​ផ្សេង​គ្នា ក្នុង​ក្រុង​  សៀមរាប នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ផង​ដែរ ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ