ខេត្តកោះកុង ៖ គួរអនិច្ចាជីវិតកម្មករម្នាក់ ដើររើសខ្យងតាមមាត់សមុទ្រ កោះស្តេច ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៥ បានជួបឧបទ្ទវហេតុខ្យល់គរដួលផ្កាប់មុខ បណ្តាលឲ្យឈ្លក់ទឹកសមុទ្រស្លាប់យ៉ាងអណោចអធមបំផុត ។
ជនរងគ្រោះមានឈ្មោះ អ៊ុក សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
ការបាត់បង់ជីវិតកម្មករខាងលើនេះ ត្រូវបានស្ត្រីជាប្រពន្ធសាកស.ពរៀបរាប់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ប្តីរបស់គាត់បានចេញដំណើរពីផ្ទះ ដើម្បីទៅរើសខ្យង តាមឆ្នេរសមុទ្រ នៅចំណុចឆ្នេរខាងលើ តែមិនបានត្រឡប់មកវិញទេ ធ្វើឲ្យគាត់ជាប្រពន្ធចេះតែរង់ចាំមើលផ្លូវពេញមួយយប់ទាល់ភ្លឺ ។ លុះរហូតដល់វេលាម៉ោង៦ព្រឹក ឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដដែល ទើបទទួលបានដំណឹងពីប្រជាពលរដ្ឋ មានគេប្រទះឃើញសាកស.ពប្តីរបស់គាត់ ដេកស្លា.ប់នៅចំណុចមាត់ឆ្នេរកៀនប្រង់ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុង។ ពេលនោះ រូបគាត់ក៏បានទៅមើលឃើញប្តីគាត់ពិតជាស្លា.ប់មែន ។
បន្ទាប់មកស្ត្រីជាភរិយា នៃស.ពបានយកព័ត៌មាននេះ ទៅរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានបង្កើតគណៈកម្មការរួមមួយ មានទាំងមន្ត្រីជំនាញថ្នាក់ខេត្ត.ស្រុក គ្រូពេទ្យពិនិត្យសាកស.ព ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ ចុះទៅធ្វើកោសលវិច័យនៅកន្លែងកើតហេតុ ដោយបានបញ្ជាក់ថា ជនរងគ្រោះពិតជាខ្យល់គរ ដួលផ្កាប់មុខឈ្លក់ទឹកសមុទ្រស្លា.ប់ប្រាកដមែន ។ ក្រោយពេលពិនិត្យរួច សាកស.ព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ