ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អំពាវនាវ​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​ជាមួយ EU ដើម្បី​ផលប្រយោជន៍​ស្នូល

15 ម៉ោង មុន

ប្រទេស​បែ​ល​ហ្ស៊ិ​ក ៖ សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន ដោយ​បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការ​បរទេស លោក វ៉ាង យី (Wang Yi) ដែល​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា…

ប្រទេស​បែ​ល​ហ្ស៊ិ​ក ៖ សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន ដោយ​បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការ​បរទេស លោក វ៉ាង យី (Wang Yi) ដែល​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប (EU) និង​ធ្វើការ​រៀបចំ​យ៉ាង​ត្រឹមត្រូវ​សម្រាប់​កិច្ចប្រជុំ​មេដឹកនាំ​ចិន​-​សហភាព​អឺរ៉ុប​។

លោក វ៉ាង យី នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Antonio Costa នៅ​ឯ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​គោរព​ផលប្រយោជន៍​ស្នូល​រវាង​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើន​ការ​យោគយល់​គ្នា ដោយ​លោក​បន្ត​ថា ឯកតោភាគី​និយម និង​ទ​ង្វើ​នៃ​ការ​គំរាមកំហែង​បាន​ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់ និង​ច្បាប់​អន្តរជាតិ​។

លោក វ៉ាង យី ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃ​ទី​៦ ខែកក្កដា ក៏​បាន​អំពាវនាវ​ឱ្យ​បង្កើន​ការ​យល់​ដឹង និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លោក​អះអាង​ថា ស្ថានភាព​អន្តរជាតិ​កាន់តែ​លំបាក និង​ស្មុគស្មាញ ប្រទេស​ចិន និង​អឺរ៉ុប​កាន់តែ​ត្រូវការ​ពង្រឹង​ការ​រួបរួម និង​ការ​សម្របសម្រួល​គ្នា ដោយ​បម្រើ​យ៉ាង​រឹង​មាំ​ជា​កងកម្លាំង​រក្សា​ស្ថិរភាព​នៅ​ក្នុង​ពិភពលោក​ដ៏​ច្របូកច្របល់​។

ស្រប​ពេល​ប្រទេស​ចិន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និង​ការ​សម្របសម្រួល​ជាមួយ​សហភាព​អឺរ៉ុប រៀបចំ​សម្រាប់​កិច្ចប្រជុំ​មេដឹកនាំ និង​បើក​ការ​រំពឹង​ទុក​ថ្មី ព្រមទាំង​បញ្ចូល​សន្ទុះ​ថ្មី​ទៅ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​៕ ប្រភព ៖ Reuters និង Global Times

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ