ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីចំអ.កឲ្យក្រុមឧទ្ទា.មថា កំពុងដេកភ័យចំពោះគម្រោងធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ធំ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ឌឺដង​ផ្លែផ្កា​ចំអក​ទៅ​កាន់​មេ​ឧទ្ទាម​ក្រៅច្បាប់ និង​បក្ខពួក​ខ្លួន ដែល​នៅ​បរទេស​ថា កំពុង​ភ័យ​បុក​ពោះ​ដេក​ព្រួយបារម្ភ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ធំ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ឌឺដង​ផ្លែផ្កា​ចំអក​ទៅ​កាន់​មេ​ឧទ្ទាម​ក្រៅច្បាប់ និង​បក្ខពួក​ខ្លួន ដែល​នៅ​បរទេស​ថា កំពុង​ភ័យ​បុក​ពោះ​ដេក​ព្រួយបារម្ភ ចំពោះ​កម្ពុជា​ដែល​បាន និង​កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ដក​សញ្ជាតិ​ខ្មែរ​ពី​ជន​ណា​ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស មក​បំផ្លាញ​ប្រទេស​ជាតិ​ខ្លួនឯង ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ទីស្នាក់ការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា បើសិនជា​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ឃុបឃិត​សហការ​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​ជាតិខ្មែរ គឺ​ពួក​គេ​មិន​សាក​សមជា​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ ព្រោះ​បើ​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​គេ​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹកដី ការពារ​ជាតិ​ឲ្យ​បាន​រឹង​មាំ​ហើយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្ញើ​សារ​ចេញពី​កម្ពុជា​ទៅ​វិញ​ថា បើ​អ្នក​ពិតជា​គ្មាន​បំណង​បំផ្លាញ​ជាតិ​ខ្លួន​ទេ កុំ​ចាំបាច់​ភ័យ​បារម្ភ ។ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី គូសបញ្ជាក់​ទៅ​កាន់​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​តាំង​ខ្លួនឯង​ជា​អ្នក​ស្នេហា​ជាតិ បែរ​ទៅ​ជា​រួម​ដៃ​ជាមួយ​មិត្ត​បរទេស​មក​បំផ្លាញ​ខ្មែរ​ថា «​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​គេ​មា ន​ចេញ​ព្រោងព្រាត​នៅ​ខាងក្រៅ ភ័យ​នៅ​ពេល​គ្រោង​រៀបចំ​ធ្វើ​វិសោធនកម្ម​រឿង​ដក​សញ្ជាតិ ។ សំដៅលើ​អ្នក​ណា ជនជាតិ​ខ្មែរ​ណា ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ខ្មែរ ។

សម្តេច​បញ្ជាក់​បន្ថែម​ថា ៖«​ឥឡូវ​អ្នក​ខំ​ភ័យ​ធ្វើ​អី បើ​អ្នកឯង​ស្នេហា​ជាតិ ប្តេជ្ញា​ចិត្ត ទោះបីជា​ដង្ហើម​ចុង​ក្រោយ​មិន​ធ្វើ​ប្រឆាំង​នឹង​ផលប្រយោជន៍​ជាតិខ្មែរ អីចឹង​កុំ​ភ័យ​ព្រួយ​ពេក ។ បើសិនជា​អ្នកមាន​ផែនការ​បំផ្លាញ ឃុបឃិត​ជាមួយ​បរទេស​បំផ្លាញ​ផលប្រយោជន៍​ជាតិខ្មែរ អាហ្នឹង​អ្នកឯង​ភ័យ​ចុះ ប៉ុន្តែ​បើ​អ្នក​បែប​ហ្នឹង​មិន​គួរ​ជា​ខ្មែរ​ទេ​» ។

សម្តេច​ធិ​បតី បន្ត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​នេះ មិនមែន​មាន​តែ​នៅ​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​១៩៥​ប្រទេស គឺ​មាន​១៥០​ប្រទេស ហយ​ដែល​បាន​ធ្វើ​ច្បាប់​ដក​សញ្ជាតិ លើ​ពលរដ្ឋ​ខ្លួន​ដែល​ឃុបឃិត​ជាមួយ​បរទេស​មក​បំផ្លាញ​ផល​ប្រទេស​ជាតិ​ខ្លួនឯង ។

សម្តេច​ធិ​បតី បញ្ជាក់​ថា សូ​ម្បី​តែ​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​មហាអំណាច​លេខ​មួយ​លើ​ពិភពលោក​ក៏​មានច្បាប់​ដក​សញ្ជាតិ​ដែរ ខណៈ​ថ្មី​ៗ​នេះ​អា​មេ​រិ​កបាន​តាក់តែង​ច្បាប់​ថ្មី​មួយ គឺ​ដក​សញ្ជាតិ​ចំពោះ​បុគ្គល​ណា​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ឬ​ក៏​អត់​មាន​សីលធម៌ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​ពិភាក្សា​នឹង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ​អំពី​កា​រដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ណា​ដែល​មាន​បំណង​ឃុបឃិត​ជាមួយ​បរទេស​បំផ្លាញ​ផលប្រយោជន៍​ជាតិ ហើយ​ក៏​បាន​ទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា ៣៣​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា «​អាច​ធ្វើ​ទៅ​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ