ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលព្រលាន! ស្ត្រី២នាក់បំរុងនាំជាង​២៧គីឡូក្រាម​ឡើងយន្តហោះ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​​ប្រភព​ពី​មន្ត្រី​ជំនាញ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​បាន​ឱ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​​គ្រឿង​ញៀន​ទម្ងន់​ជាង​២៧​គីឡូក្រាម​នៅ​ក្នុង​កាបូប​របស់​​ស្ត្រី​ជនជាតិ​ថៃ​ចំនួន​២​នាក់ ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ភ្លាម​ៗ​ផង​ដែរ ខណ​:​ជនសង្ស័យ​ទាំង​២​នាក់​បំរុង​នាំ​គ្រឿងញៀន​ទាំងនោះ​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅកាន់​​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ហេតុការណ៍​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃ​ទី​២៤…

ខេត្តសៀមរាប ៖ តាម​​ប្រភព​ពី​មន្ត្រី​ជំនាញ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​បាន​ឱ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​​គ្រឿង​ញៀន​ទម្ងន់​ជាង​២៧​គីឡូក្រាម​នៅ​ក្នុង​កាបូប​របស់​​ស្ត្រី​ជនជាតិ​ថៃ​ចំនួន​២​នាក់ ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ភ្លាម​ៗ​ផង​ដែរ ខណ​:​ជនសង្ស័យ​ទាំង​២​នាក់​បំរុង​នាំ​គ្រឿងញៀន​ទាំងនោះ​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅកាន់​​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

ហេតុការណ៍​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ថានីយ​ចេញដំណើរ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ស្ថិត​នៅ​ក្រុង​សៀមរាប ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គ្រឿងញៀន​ទម្ងន់​ជាង​២៧​គីឡូក្រាម​ខាងលើ​នេះ​បាន​រក​ឃើញ​នៅ​ក្នុង​កាបូប​របស់​ជនសង្ស័យ​ជា​អ្នកដំណើរ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ SAVAENGPHOL SUP HA PORN ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ថៃ និង​ម្នាក់​ទៀត​ឈ្មោះ PRACHAMON WIPA ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ថៃ ។ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ទាំង​ពីរ​នាក់​នេះ​មាន​គោលដៅ​ធ្វើ​ដំណើរ​ចេញ​ទៅ​ទីក្រុង​ម៉ានីល នៃ​ប្រទេស​ហ្វី​លី​ពី​ន ។

បើ​តាម​ប្រភព​ពី​អ្នកជំនាញ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​បាន​ប្រាប់​ថា ថ្នាំ​ញៀន​ដែល​ឆែក​ឆេរ​រក​ឃើញ​ខាងលើ​នេះ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ។ ទោះបីជា​យ៉ាងណា​ ត្រូវ​បាន​គេ​សង្ស័យ​ថា ករណី​ខាងលើ​នេះ​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ខេត្តកំពង់ធំ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ដោយ​ក្នុង​នោះ​ក៏​មាន​បុរស​ជា​ជនជាតិ​ថៃ​ម្នាក់​ផង​ដែរ ។

បច្ចុប្បន្ន ស្ត្រីជន​សង្ស័យ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ