ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា David Beckham បង្ហាញ​គម្រោង​កីឡដ្ឋាន​ក្លិបរបស់​ខ្លួនតម្លៃ​១​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន

ក្លិប Inter Miami ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម Manchester United និង​កំពូល​តារា​ឆ្នើម​របស់​ក្លិប Real Madrid លោក…

ក្លិប Inter Miami ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម Manchester United និង​កំពូល​តារា​ឆ្នើម​របស់​ក្លិប Real Madrid លោក David Beckham បាន​បង្ហើប​ពី​គម្រោង​ដ៏​អស្ចារ្យ​របស់​ពួក​គេ​សម្រាប់​កីឡដ្ឋាន​ថ្មី​មួយ​ដែល​មាន​តម្លៃ​១​ពាន់​លាន​ដុល្លារ ។

ក្រុម​ដែល​ទើប​បង្កើត​ថ្មី​នឹង​ចូល​ប្រកួត Major League Soccer នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​កីឡដ្ឋាន​របស់​ពួក​គេ​មិន​ទាន់​ត្រូវ​បាន​សាងសង់​នៅឡើយ​ទេ ។ ទោះ​យ៉ាងណា ពេល​នេះ​ពួក​គេ​បាន​ចែករំលែក​ផែនការ​សម្រាប់​បរិវេណ​ពហុ​កីឡដ្ឋាន​ពាណិជ្ជកម្ម​របស់​ពួក​គេ​ដែល​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២ ។

នៅ​ថ្ងៃ​ចន្ទ កន្លង​មកនេះ​សារព័ត៌មាន Associated Press បាន​ទៅ​មើល​គម្រោង​កីឡដ្ឋាន​របស់ Inter Miami ដែល​នឹង​មានឈ្មោះ​ថា Miami Freedom Park ដែល​មាន​កន្លែង​អង្គុយ​ចំនួន ២៦០០០​កន្លែង អគារ​ទីស្នាក់ការ​កណ្តាល​របស់​ក្លិប និង អគារ​ហ្វឹកហាត់​ជា​ច្រើន​ទៀត ។

បើ​យោង​ទៅ​តាម​សារព័ត៌មាន The Guardian បានអោយ​ដឹង​ថា Beckham បាន​ចំណាយពេល​ពីរ​បី​ឆ្នាំ ដើម្បី​ព្យាយាម​រៀបចំ​ក្លិប​ថ្មី​របស់​គាត់​សម្រាប់​ការ​ប្រកួត​បាល់ទាត់ ។ មក​ដល់​ពេល​នេះ អ្វី​ៗ​បាន​ឡើង​លេចឡើង​បន្តិច​ម្តង​ៗ​ហើយ ។ គេ​ក៏​នឹង​ប្រកាស​រើស​គ្រូបង្វឹក​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​មុន​ពេល​ដែល​កីឡដ្ឋាន​នេះ​លេច​ចេញ​ជា​រូបរាង​ពេញលេញ Inter Mia Miami នឹង​លេង​នៅ Lockhart សិន ដែល​ជា​កន្លែង​ធ្លាប់​លេង​កន្លង​មក ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ