ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​សម្លា.ប់​នាងទាំង​រស់! ពេល​នេះ​​កាត់​ទោស​​ប្រហារជីវិត​មនុស្ស​​១៦​​នាក់​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ តុលាការ​បង់​ក្លា​ដែ​ស​មួយ​កាលពី​ថ្ងៃ​ទី​២៤​តុលា បាន​កាត់ទោស​ប្រហារ​ជីវិត មនុស្ស​ដល់​ទៅ​១៦​នាក់​ពី​បទ​សម្លាប់​យុវនារី​អាយុ​១៩​ឆ្នាំ​ម្នាក់ ដោយ​ដុត​រូប​នាង​ទាំង​រស់ ព្រោះតែ​នាង​ហា​៊​ន​ប្ដឹង​ពី​បទ​ចាប់​នាង​រំលោភ ប្រឆាំង​អ្នក​ទទួលខុសត្រូវ​នៃ​សាលា​កូរ​អាន​របស់​នាង​។ ការ​សម្លាប់​នាង​NUSTRAT JAHAN…

ប្រទេស​បង់​ក្លា​ដែ​ស ៖ តុលាការ​បង់​ក្លា​ដែ​ស​មួយ​កាលពី​ថ្ងៃ​ទី​២៤​តុលា បាន​កាត់ទោស​ប្រហារ​ជីវិត មនុស្ស​ដល់​ទៅ​១៦​នាក់​ពី​បទ​សម្លាប់​យុវនារី​អាយុ​១៩​ឆ្នាំ​ម្នាក់ ដោយ​ដុត​រូប​នាង​ទាំង​រស់ ព្រោះតែ​នាង​ហា​៊​ន​ប្ដឹង​ពី​បទ​ចាប់​នាង​រំលោភ ប្រឆាំង​អ្នក​ទទួលខុសត្រូវ​នៃ​សាលា​កូរ​អាន​របស់​នាង​។

ការ​សម្លាប់​នាង​NUSTRAT JAHAN RAFI​កាលពី​ខែមេសា នាំ​ឲ្យ​មានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង និង​នាំ​ឲ្យ​មាន​បាតុកម្ម​នានា​នៅ​បង់​ក្លា​ដែ​ស​។ ជនជាប់ចោទ​ទាំង​១៦​នាក់​ក្នុង​នោះ​មាន​សាស្ត្រា​ចារ្យ​របស់​យុវនារី​រូប​នោះ​និង​មិត្ត​រួម​ថ្នាក់​របស់​នាង​៣​នាក់ ត្រូវ​តុលាការ​ពិសេស​មួយ​បើក​សវនា​ការ​កាត់ទោស ចាប់តាំងពី​ខែមិថុនា​មក​។

រដ្ឋ​អាជ្ញា​លោក​HAFEZ AHMED​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា សាលក្រម​កាត់ទោស​នេះ​បង្ហាញ​ថា ពុំ​មានការ​ធ្វើឃាត​មនុស្ស​ណាមួយ​ដែល​អាច​រួចខ្លួន ពុំ​មានការ​កាត់ទោស​នោះ​ឡើយ​នៅ​បង់​ក្លា​ដែ​ស​។ យើង​មាន​នីតិរដ្ឋ​។ សាលក្រម​កាត់ទោស​ពួក​អ្នក​ទាំង​នះ​ត្រូវ​បាន​ប្រកាស​នៅ​តុលាការ ដោយ​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្លាំង​បំផុត​។

យោង​តាម​អាជ្ញាធរ​ថា​យុវនារី​ជា​អ្នក​រង​គ្រោះះ​ត្រូវ​បាន​គេ​ចាប់ពី​លើដំបូល​សាលា​កូរ​អាន​មួយ​នៃ​ទីក្រុង​SONAGAZI ដែល​នាង​ជា​សិស្សសាលា​នោះ​ដែរ​។ ពួក​គេ​បាន​បង្ខំ​ឲ្យ​នាង​ដក​ពាក្​បណ្ដឹង​ពី​បទ​ចាប់រំលោភ​រួម​ភេទ​ដែល​នាង​បាន​ដាក់​មុន​នេះ​បន្តិច ប្រឆាំង​អ្នក​ទទួលខុសត្រូវ​សំខាន់​នៃ​សាលា​នោះ​។

ដោយ​នាង​មិន​ព្រម​ពួក​គេ​បាន​យក​ប្រេងសាំង​ស្រោច​ខ្លួន​នាង​ហើយ​ដុត​ទាំង​រស់​។ ត្រូវ​ភ្លើង​ឆេះ​រោល​ខ្លាំង​នាង​ក៏​ត្រូវ​ស្លាប់​៥​ថ្ងៃ​ក្រោយមក គឺ​នា​ថ្ងៃ​ទី​១០​មេ​សា ដែល​បង្ក​ឲ្យ​មានរឿង​អាស្រូវ​មួយ​ក្នុង​ប្រទេស​មាន​ប្រជាជន​១៦០​លាន​នាក់​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Rising News Bangla)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ