ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​០៤​ថ្ងៃ នៃ​ជម្លោះ អ៊ី​ស្រា​អែ​លស្លា​.​ប់​២៤​នាក់ និង​របួស​៥៩២​នាក់ ខណៈ​អ៊ី​រ៉​ង់ ស្លា​.​ប់​មនុស្ស​យ៉ាងតិច​២២៤​នាក់

11 ម៉ោង មុន

​ទីក្រុង​តែល​​អាវី​វ ៖ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល បាន​ឲ្យ​ដឹង​ថា អ៊ី​រ៉​ង់​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ចំនួន ៣៧០​គ្រាប់ និង​យន្តហោះ​ដ្រូ​ន​រាប់រយ​គ្រឿង ទៅ​លើ​អ៊ី​ស្រា​អែ​ល ក្នុង​រយៈពេល…

​ទីក្រុង​តែល​​អាវី​វ ៖ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល បាន​ឲ្យ​ដឹង​ថា អ៊ី​រ៉​ង់​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ចំនួន ៣៧០​គ្រាប់ និង​យន្តហោះ​ដ្រូ​ន​រាប់រយ​គ្រឿង ទៅ​លើ​អ៊ី​ស្រា​អែ​ល ក្នុង​រយៈពេល ៤​ថ្ងៃ ​នៃ​ជម្លោះ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ មិថុនា​នេះ មនុស្ស ២៤​នាក់​ បាន​ស្លា​.​ប់​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល និង ៥៩២​នាក់​ផ្សេង​ទៀត បាន​រង​របួស ដោយ​មនុស្ស ១០​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ចាប់តាំងពី​ការ​ចាប់ផ្តើម​ជម្លោះ​កាលពី​ថ្ងៃ​សុក្រ ។

គ្រាប់​មី​ស៊ី​ល​ទាំងនោះ បាន​វាយប្រហារ​ចំ​គោលដៅ ៣០​កន្លែង នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ។

​ចំណែកឯ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​វិញ យ៉ាង​ហោច​ណាស់​មនុស្ស ២២៤​នាក់​បាន​ស្លា​.​ប់​តាំងពី​ថ្ងៃ​សុក្រ​មក នេះ​បើ​យោង​តាម​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដោយ​ដកស្រង់​សំដី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ី​រ៉​ង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ