ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសល្អសម្រាប់ពលករមកពីថៃ ឥឡូវនេះក្រហ៊ុនចម្ការកៅស៊ូបឹងកេត និងរោងចក្រផលិតជីសរីរាង្គបឹងកេត ត្រូវការកម្លាំងកម្មករប្រមាណ ១០០០ នាក់

15 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឱកាសល្អសម្រាប់ពលករមកពីប្រទេសថៃ ពេលនេះអ្នកឧកញ៉ា ហេង ឡុង បានឱ្យដឹងថា លោកត្រូវការកម្លាំងកម្មករប្រមាណជា ១ ពាន់នាក់បន្ថែមទៀត…

ខេត្តកំពង់ចាម ៖ ឱកាសល្អសម្រាប់ពលករមកពីប្រទេសថៃ ពេលនេះអ្នកឧកញ៉ា ហេង ឡុង បានឱ្យដឹងថា លោកត្រូវការកម្លាំងកម្មករប្រមាណជា ១ ពាន់នាក់បន្ថែមទៀត ដើម្បីធ្វើការងារនៅក្នុងក្រុមហ៊ុនរបស់លោក ខណៈបច្ចុប្បន្នមានកម្មករប្រមាណជា ៦ ពាន់នាក់រួចទៅហើយ ។

ក្នុងបេសកកម្មផលិតព័ត៌មានអំពីកសិកម្មនៅខេត្តកំពុងចាម ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រហ៊ុនចម្ការកៅស៊ូ បឹងកេត និងក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គបឹងកេត បានបញ្ជាក់ឱ្យដឹងថា កម្មករដែលធ្វើការនៅក្រុមហ៊ុន ឡាតិច ទទួលបានប្រាក់កម្រៃក្នុងមួយថ្ងៃពី ១៣ ទៅ ១៥ដុល្លារ និងអាចឈានដល់ ១៥ ដុល្លារ អាស្រ័យលើកសមត្ថភាពជំនាញជាក់ស្តែង ។ ក្នុងនោះដែរ អ្នកឧកញ៉ា បានជួយដល់កម្មករ កម្មការនីឱ្យមានការងារធ្វើ មិនចំណាក់ស្រុក ទទួលបានប្រាក់ខែសមរម្យ មានអាហារហូបចុក និងឱកាសការងារជាច្រើន ។

អ្នកឧកញ៉ា ថា បច្ចុប្បន្នក្រុមហ៊ុនផលិតឡាតិចរបស់លោក អាចផលិតបានប្រមាណជា ៣០០ តោនឡាតិច ក្នុងមួយថ្ងៃ ទុកសម្រាប់ការនាំចេញទៅក្រៅប្រទេស ។ ជាការពិត នាពេលអានាគត អ្នកឧកញ៉ា មានបំណងផលិតឡាតិច ៦០០ តោន ក្នុងមួយថ្ងៃ ដូច្នេះអាចថា ត្រូវការកម្លាំងកម្មករ កម្មការិនីជាច្រើនទៀត ។

ដោយឡែកលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងដែរថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ហេង ឡុង ពិតជាផ្តល់ការងារដល់កម្មករ កម្មការនីជាច្រើនលើសលុប ដោយបច្ចុប្បន្នក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានកម្មករចំណាក់ស្រុកប្រមាណជា ៧០០០ នាក់ ។ លោកពិតជាសប្បាយរីករាយ ដោយប្រជាជនក្នុងស្រុករបស់លោកមានការងារធ្វើ ទទួលបានប្រាក់ខែសមរម្យ ពីក្រុមហ៊ុនដែលដាំដុះ ចេកអំបូង ទុរេន សៅម៉ៅ ស្វាយចន្ទី ក្នុងវិស័យកសិកម្មនាំចេញទៅក្រៅប្រទេស ៕ ដោយ ៖ លីហួ គីមឆាយ