ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាលួ.ចខ្សែភ្លើ.ង និងទូរស័ព្ទដៃក្នុងវត្ត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន

3 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​ខ្សែភ្លើង និង​ទូរស័ព្ទ​ដៃ​ក្នុង​វត្ត ត្រូវ​ព្រះ​គ្រូសូត្រស្តាំ ប្តឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន ។ ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​ខ្សែភ្លើង និង​ទូរស័ព្ទ​ដៃ​ក្នុង​វត្ត ត្រូវ​ព្រះ​គ្រូសូត្រស្តាំ ប្តឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន ។ ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​ក្នុង​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង ភូមិ​លើ សង្កាត់​ស្វាយ​ជ្រំ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ អាន គី​ម​ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ តេស្ត​ទឹកនោម រក​សារធាតុ​ញៀ​.​ន​លទ្ធផល​វិជ្ជមាន ។

ចំណែក​ក្នុង​នោះ​សម្ភារៈ​បាត់បង់​រួម​មាន ៖ ទូរស័ព្ទ​ចំនួន​០៥​គ្រឿង និង​ដកហូត​បាន​វត្ថុ​តាង​រួម​មានៈ កាំបិត​កែ​ច្នៃ​ចំនួន​០១​ដើម ,​ដង្កាប់​ចំនួន​០១ ,​កាំបិត​ហូត​ចំនួន​០១ ,​ជ័រ​សម្រាប់​សូក​ខ្សែភ្លើង​ចំនួន​០១ ,​ក​ន្រៃ្ដ​ចំនួន​០១ ,​ខ្សែភ្លើង​០១​ចំនួន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​មិន​ចាំ ក្នុង​ខែមិថុនា ឆ្នាំ​២០២៥​វេលា​ម៉ោង​ប្រហែល​៦​ព្រឹក ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ ធ្វើ​ដំណើរ​មក​វត្ដ​ស្វាយ​ជ្រំ លោក​នេន បាន​និយាយ​ប្រាប់​ខ្លួន​ថា បាន​បាត់​ទូរស័ព្ទ​ចំនួន​ប្រាំ​គ្រឿង អង្រឹង​ចំនួន​មួយ និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ។

បន្ទាប់​មក​ព្រះ​ចៅ​សូត្រ​ស្ដាំ​បាន​មើល​កាមេរ៉ា បានឃើញ​បុរស​ម្នាក់​ចូល​មក​លួច​ទូរស័ព្ទ​ក្នុង​សាលាឆាន់ និង​កន្លែង​លោក​សឹង ដោយ​ឆែក​កាមេរ៉ា​មើល​មិនសូវ​ច្បាស់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ជ្រំ ។

លុះដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥​វេលា​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច សមត្ថកិច្ច​កំពុង​អង្គុយ​ប្រចាំការ​ក៏​បានឃើញ​ឈ្មោះ អាន គី​ម​ហេង ស្ពាយ​បាវ​ក៏​បាន​ហៅ​សួរនាំ ស្រាប់តែ​ឈ្មោះ អាន គី​ម​ហេង រត់​ចូល​ទៅ​ក្នុង​វត្ដ​ស្វាយ​ជ្រំ ពេល​នោះ​សមត្ថកិច្ច​ឃើញ​ឈ្មោះ អាន គី​ម​ហេង រត់​ក៏​ដេញ​តាម​ចាប់​ដល់​ក្នុង​វត្ដ ក៏​ចាប់​ឃាត់ខ្លួន​បា​នប​ញ្ចូ​ន​ខ្លួន​មក​ប៉ុស្តិ៍​នគរបាល​ស្វាយ​ជ្រំ ដើម្បី​សួរនាំ​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ អាន គី​ម​ហេង បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ និង​ខ្សែភ្លើង នៅ​ចំណុច​កើតហេតុ​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ​ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ