ផ្លូវថ្មើរជើងWalk Street មានអាយុជាង៥ខែ កំពុងទទួលប្រជាប្រិយភាព និងល្បីល្បាញទាំងក្នុង និងក្រៅប្រទេស
12 ម៉ោង មុន
ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតមកដល់ពេលនេះ ផ្លូវថ្មើរជើង Walk Street មានអាយុជាង៥ខែមកហើយ ក្រោយដាក់ឲ្យដំណើរការសាកល្បង ដោយចាប់ផ្តើមពីម៉ោង៦ ដល់ម៉ោង១១យប់…
រាជធានីភ្នំពេញ ៖ គិតមកដល់ពេលនេះ ផ្លូវថ្មើរជើង Walk Street មានអាយុជាង៥ខែមកហើយ ក្រោយដាក់ឲ្យដំណើរការសាកល្បង ដោយចាប់ផ្តើមពីម៉ោង៦ ដល់ម៉ោង១១យប់ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដោយមានយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយយកចិត្តទុកដាក់ខ្លាំង ទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន និងអនាម័យលើផ្លូវថ្មើរជើង Walk Street ជាប្រចាំ។
ផ្លូវថ្មើរជើង Walk Street ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយផ្លូវថ្មើរជើង Walk Street ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីឲ្យមកលេងកម្សាន្តដោយចាត់ទុកថា ៖ ជាពិធីបុណ្យអុំទូកប្រចាំសប្តាហ៍ នៅរាជធានីភ្នំពេញទៀតផង ។
ចែករំលែកព័តមាននេះ