ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងទាំងនេះនឹងកើតលើសុខភាពអ្នកមិនខាន បើអ្នកញាំទុរេនជាមួយស្រាច្រើនពេក

6 ម៉ោង មុន

ទុរេន​គ្រាន់តែ​ឮឈ្មោះ​ក៏​ស្រក់ទឹកមាត់​ដែរ​មែន​ទេ? ជាមួយនឹង​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប្លែក​ពី​គេ រហូត​បាន​រហស្សនាម​ថា​«​ស្តេច​ផ្លែ​ឈើ​» នេះ តែងតែ​ឆ​.​ក់​បេះដូង​អ្នក​ចូល​ចិត្ត​ភ្លក្ស និង​ចូល​ចិត្ត​ញាំ ។ តែ​អ្នកដឹង​ទេ​ថា ភាព​ផ្អែម​ឆ្ងាញ់​នេះ​ក៏​អាច​លាក់បាំង​នូវ​គ្រោះថ្នាក់​សុខភាព​មួយ​ចំនួន​ផង​ដែរ ប្រសិនបើ​អ្នក​ញ៉ាំ​ច្រើន​ជ្រុល…

ទុរេន​គ្រាន់តែ​ឮឈ្មោះ​ក៏​ស្រក់ទឹកមាត់​ដែរ​មែន​ទេ? ជាមួយនឹង​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប្លែក​ពី​គេ រហូត​បាន​រហស្សនាម​ថា​«​ស្តេច​ផ្លែ​ឈើ​» នេះ តែងតែ​ឆ​.​ក់​បេះដូង​អ្នក​ចូល​ចិត្ត​ភ្លក្ស និង​ចូល​ចិត្ត​ញាំ ។

រូបតំណាងដោយ AI

តែ​អ្នកដឹង​ទេ​ថា ភាព​ផ្អែម​ឆ្ងាញ់​នេះ​ក៏​អាច​លាក់បាំង​នូវ​គ្រោះថ្នាក់​សុខភាព​មួយ​ចំនួន​ផង​ដែរ ប្រសិនបើ​អ្នក​ញ៉ាំ​ច្រើន​ជ្រុល ។ សូម​មក​តាមដាន​ដើម្បី​ឱ្យ​ដឹង​ទាំងអស់​គ្នា ៖

ទុរេន + ស្រា = បញ្ហា?
មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា ការ​ញ៉ាំ​ទុរេន​ជាមួយ​គ្រឿង​ស្រវឹង អាច​បង្ក​គ្រោះថ្នាក់ ។ ទោះបីជា​មិន​ទាន់​មានការ​សិក្សា​វិទ្យាសាស្ត្រ​ជាក់លាក់​ដែល​បញ្ជាក់​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក៏​ដោយ តែ​អ្នកជំនាញ​នៅ​តែ​ណែនាំ​ឱ្យ​ចៀសវាង​ការ​ផ្សំគ្នា​នេះ ។ ព្រោះ​ទុរេន​មាន​សមាសធាតុ​ស្ពាន់ធ័រ ដែល​អាច​រំខាន​ដល់​ដំណើរការ​បំបែក​ជាតិ​អាល់កុល​ក្នុង​ថ្លើម ធ្វើ​ឱ្យ​អ្នក​អាច​មាន​អារម្មណ៍​ចង្អោរ ក្អួត ឬ​ឈឺក្បាល​បាន ។ ល្អ​បំផុត គួរ​ចៀសវាង ។

រូបតំណាងដោយ AI

រាំងស្ទះ​ការ​បំប្លែង​អាល់កុល ទុរេន​អាច​រាំងស្ទះ​ដល់​អង់ស៊ីម ដែល​ជួយ​បំប្លែង​អាល់កុល (ALDH) ទៅ​ជា​សារធាតុ​គ្មាន​គ្រោះថ្នាក់ ។ វា​ធ្វើ​ឲ្យ​អាល់កុល​នៅ​ក្នុង​ឈា​.​មយូរ ហើយ​បង្ក​គ្រោះថ្នាក់​ដូច​ជា ស្រវឹង​ខ្លាំង ឬ​ឈឺក្បាល​ខ្លាំង ។

ផ្អែម​ខ្លាំង​អាច​ឡើង​ជាតិ​ស្ករ​លឿន
ទុរេន​សម្បូរ​ជាតិ​ស្ករ​ធម្មជាតិ​ណាស់​! ស្រមៃ​មើល​ថា អ្នក​កំពុង​ញ៉ាំ​បង្អែម​ធម្មជាតិ​ដ៏​ផ្អែម​មួយ​ចាន​ធំ ។ បើ​អ្នក​ញ៉ាំ​ច្រើន​ពេក ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​នឹង​ឡើង​លឿន​ដូច​រ៉ុក្កែត​អ៊ីចឹង​! នេះ​ជា​ដំណឹង​មិនល្អ​សោះ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​ព្រួយបារម្ភ​ពី​បញ្ហា​ឡើង​ទម្ងន់ ។ ជាតិ​ស្ករ​ខ្ពស់​ពេក ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ងាយ​នឹង​ធាត់​ដែរ​ណា ។

រូបតំណាងដោយ AI

កាឡូរី​ខ្ពស់ ប្រយ័ត្ន​ឡើង​គីឡូ​!
មិន​ខុស​ទេ ទុរេន​ជា​ផ្លែ​ឈើ ដែល​មាន​កាឡូរី​ខ្ពស់​គួរសម ។ បើ​អ្នក​ញ៉ាំ​ច្រើន​ដែរ ហើយ​អត់​បាន​ហាត់ប្រាណ​ដុត​កាឡូរី​បំផ្លាញ​ទេ ប្រយ័ត្ន​ខោអាវ​ចង្អៀត​ទាំងអស់​ទៅ ។ អ្នក​ណា​ដែល​កំពុង​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់ គួរតែ​កម្រិត​ការ​ញ៉ាំ​ទុរេន​ឱ្យ​បាន​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ