ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំពន្យារពេលយកពន្ធបដិការដល់ថ្ងៃទី១ សីហា

1 នាទី មុន

សហរដ្ឋអាមេរិក ៖ ថ្ងៃ​ទី​៩​កក្កដា​ជា​ថ្ងៃ​កំណត់​សម្រាប់​អនុវត្ត​ការ​យកពន្ធ​បដិការ​ដ៏​ខ្ពស់​សម្រាប់​គ្រប់​ប្រទេស​លើ​ពិភព ពេល​នេះ​ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ថា បណ្ដា​ប្រទេស​ទាក់ទិន​ត្រូវ​បង់​ចាប់ពី​ថ្ងៃ​ទី​១​សីហា​ទៅ​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​លោក​SCOTT BLESSENT​អះអាង​នា​ថ្ងៃ​ទី​៦​កក្កដា​ថា បើ​គ្មាន​កិច្ចព្រម​ព្រៀង​ជាមួយ​សហរដ្ឋអាមេរិក នា​បណ្ដា​ថ្ងៃ​ខាង​មុខ​នេះ​ទេ នោះ​ការ​យកពន្ធ​បដិការ​អាច​មាន​ដល់​៥០%…

សហរដ្ឋអាមេរិក ៖ ថ្ងៃ​ទី​៩​កក្កដា​ជា​ថ្ងៃ​កំណត់​សម្រាប់​អនុវត្ត​ការ​យកពន្ធ​បដិការ​ដ៏​ខ្ពស់​សម្រាប់​គ្រប់​ប្រទេស​លើ​ពិភព ពេល​នេះ​ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ថា បណ្ដា​ប្រទេស​ទាក់ទិន​ត្រូវ​បង់​ចាប់ពី​ថ្ងៃ​ទី​១​សីហា​ទៅ​។

រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​លោក​SCOTT BLESSENT​អះអាង​នា​ថ្ងៃ​ទី​៦​កក្កដា​ថា បើ​គ្មាន​កិច្ចព្រម​ព្រៀង​ជាមួយ​សហរដ្ឋអាមេរិក នា​បណ្ដា​ថ្ងៃ​ខាង​មុខ​នេះ​ទេ នោះ​ការ​យកពន្ធ​បដិការ​អាច​មាន​ដល់​៥០% ដែល​នឹង​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១​សីហា​ទៅ​។

តាម​ទូរទស្សន៍​CNN រដ្ឋមន្ត្រី​រូប​នោះ​ពន្យល់​ថា លោក​ប្រធានាធិបតី​ត្រាំ​បាន​បញ្ជូន​សារ​ដល់​ដៃគូ​ពាណិជ្ជកម្ម​យើង​មួយ​ចំនួន​ដោយ​និយាយ​ថា ប្រសិនបើ​ពួក​គេ​មិន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​ទេ នោះ​ពួក​គេ​ចាប់ពី​ថ្ងៃ​ទី​១​សីហា​ទៅ​ត្រូវ​បង់ពន្ធ តាម​កម្រិត​កាលពី​ថ្ងៃ​ទី​២​មេ​សា​។ ផ្ទុយ​មក​វិញ​ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ធ្វើ​ឲ្យ​មានការ​ព្រមព្រៀង​គ្នា​ច្រើន​បាន​រហ័ស ហើយ​ខ្ញុំ​ធានា​ថា​នឹង​ទទួល​បានការ​ប្រកាស​សំខាន់​ជា​ច្រើន​នា​បណ្ដា​ថ្ងៃ​ខាង​មុខ ទោះ​នៅ​ត្រូវ​តវ៉ា​គ្នា​ច្រើន​ទៀត​ក្ដី​។

មក​ទល់​ពេល​នេះ​មាន​តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​២​ប៉ុណ្ណោះ​ត្រូវ​បាន​ប្រកាស គឺជា​មួយ​ប្រទេស​អង់គ្លេស​និង​វៀតណាម​។ បន្ទាប់​ពី​នេះ​បន្តិច​ទីប្រឹក្សា​ពា​ណិ​ជ្ច​កម្ម​សំខាន់​របស់​សេរ​វិមាន​លោក​KEVIN HASSETT អះអាង​តាម​ទូរទស្សន៍​CBS​ថា លោក​នឹង​ឃើញ​កិច្ចព្រមព្រៀង​នានា​ទៀត​អាច​នានា​ទី​ចុង​ក្រោយ តែ​លោក​មិន​និយាយ​ពី​ចំនួន​ឡើយ​។

លោក​បន្ត​ថា​វា​ចំណុះ​លើ​ប្រធានាធិបតី​ដែល​ត្រូវ​ពន្យារពេល​ឬ​អត់​ការ​ព្យួរ​យកពន្ធ​ខ្ពស់ ពិសេស​ក្នុង​ករណី ជិត​រៀបចំ​បង្ហើយ​។ ចំណែក​ប្រមុខ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​របស់​សេត​វិមាន​លោក​ស្ទេ​ហ្វេ​ន​មី​រ៉ា​ន ក៏​ធ្លាយ​ឲ្យ​ដឹង​ដែរ​ថា នឹង​មានការ​បន្ទន់ឥរិយាបថ​ខ្លះ សម្រាប់​បណ្ដា​ប្រទេស​កំពុង​ចរចា ដែល​មាន​ទឹកចិត្ត​ដោយ​ធ្វើ​សម្បទាន​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ