រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ឲ្យដឹងថាងថៃបានប្រើក្រុមចោរ បច្ចេកវិទ្យា (Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសា យប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ក្រសួងប្រៃសណីយ៍កម្ពុជានេះខណៈកម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃថាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង វាយប្រហារទៅ លើស្ថាប័ន មួយចំនួនរបស់ថៃ។
យោងតាមសេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថាក្រសួងប្រៃសណីយ៍ បានសង្កេតឃើញមានការផ្សព្វផ្សាយនៅលើ បណ្តា ញសង្គមនូវព័ត៌មាននៅថៃដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។
ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា៖«សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការ ចោទប្រកាន់នេះទេ។ ក្រសួងយល់ឃើញថាការចោទប្រកាន់នេះជាចេតនាអាក្រក់របស់ ថៃដើម្បីបង្អួចកេ រ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក ។
ផ្ទុយទៅវិញក្រសួងប្រៃសណីយ៍បានអះអាងថាតាមការសង្កេតឃើញថាក្រុមចោរបច្ចេកវិទ្យា(Hacker) ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រ មកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើរតែទាំងអស់ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះពាល់តិចតួច ៕
ចែករំលែកព័តមាននេះ