ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវថ្មើរជើងចតុមុខកំពុងទទួលប្រជាប្រិយភាពទាំងក្នុងនិងក្រៅប្រទេស

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ផ្លូវ​ថ្មើរជើង​(Walk Street) មាន​អាយុ​ជាង​៥​ខែហើយ ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរការ​សាកល្បង ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​១១យប់ រៀងរាល់ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ និង​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ផ្លូវ​ថ្មើរជើង​(Walk Street) មាន​អាយុ​ជាង​៥​ខែ
ហើយ ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរការ​សាកល្បង ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​១១
យប់ រៀងរាល់ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ និង​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​និង​ក្រៅប្រទេស ។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ បរិស្ថាន និង​អនាម័យ លើ​ផ្លូវ​ថ្មើរជើង​(Walk Street)​ជា​ប្រចាំ ។ ផ្លូវ​ថ្មើរជើង (Walk Street) ក៏​ទទួល​បានការ​យកចិត្តទុកដាក់ និង​គាំទ្រ​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រែក្លាយ​ផ្លូវ​ថ្មើរជើង​(Walk Street) ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិស​ទី ឲ្យ​មក​លេង​កម្សាន្ត ដោយ​ចាត់​ទុក​ថា​ជា​ពិធីបុណ្យ​អុំទូក​ប្រចាំ​ស​ប្តា​ហ៍​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង ។

ដោយសារ​ផ្លូវ​ថ្មើរជើង​នៅ​រាជធានី​ភ្នំពេញ​នេះ កាន់តែ​ល្បីល្បាញ​ពី​មួ​យស​ប្ដា​ហ៍​ទៅ​មួយស​ប្ដា​ហ៍​នោះ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ពី​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ ដោយ​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំងអស់ ប្រកួត​គ្នា​បង្កើន​សោភ័ណ​ភាពនៅ​ទី​សាធារណៈ ហើយ​បើ​ក្លាហាន​ប្រជែង​ជាមួយ
ផ្លូវ​​ថ្មើរជើង​នៅ​ភ្នំពេញ​(Walk Street) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ