ខេត្តបន្ទាយមានជ័យ ៖ អាជីវករថៃលក់ដូរផ្សាររ៉ុងក្លឿប្រមាណជិត១០០នាក់នាំគ្នាតវ៉ាជាមួយក្រុមប្រតិភូគណបក្សប្រឆាំងថៃ សុំអោយបើកច្រកព្រំដែនថៃ-កម្ពុជា(ដូចដើមវិញ) កាលពីព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៥នេះ នៅច្រកខ្លងលឹក ស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។
ពលរដ្ឋថៃប្រមាណជិត១០០នាក់ បាននាំគ្នាធ្វើការតវ៉ានៅពេលដែលមានក្រុមប្រតិភូអាវលឿងគណបក្សប្រឆាំងថៃ បានចុះមកពិនិត្យនៅច្រកខ្លងលឹកប្រទេសថៃ ដោយក្រុមអាជីវករថៃលក់ដូរនៅផ្សាររ៉ូងក្លឿប្រទេសថៃបានធ្វើការតវ៉ាសុំអោយរាជរដ្ឋាភិបាលថៃបើកច្រកព្រំដែនថៃ-កម្ពុជា អោយដូចសភាពដើម សម្រួលដល់ជីវភាពគ្រួសារពលរដ្ឋថៃដែលកំពុងប្រកបរបររកស៊ីទទួលទាននៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ហើយការបិទបើកច្រកទ្វារព្រំដែនតើកម្ពុជាខាងរឺថៃជាអ្នកខាតបង់?
ពលរដ្ឋថៃដែលនាំគ្នាតវ៉ាក្រុមប្រតិភូក្រុមអាវលឿងថៃ ក្រោយពេលរាជរដ្ឋាភិបាលដែលមានក្រុមទាហានថៃបានបិទបើកច្រកព្រំដែនថៃ-កម្ពុជាមួយរយៈពេលនេះ បណ្តាលឱ្យប៉ះពាល់ជីវភាពពលរដ្ឋថៃនិងអាជីវករដែលកំពុងលក់ដូរក្នុងផ្សាររ៉ុងក្លឿប្រទេសថៃ មានតែអ្នកលក់គ្មានអ្នកទិញ ហើយបន្លែផ្លែឈើត្រីសាច់លក់មិនដាច់ នាំចេញមិនបាន បណ្តាលឱ្យខូចខាត និងបង់ខាតគ្រប់យ៉ាង ទើបសុំអោយបើកច្រកទ្វារព្រំដែនថៃ-កម្ពុជាអោយដូចសភាពដើមវិញ។
ក្រោយពលរដ្ឋថៃជាអាជីវករតវ៉ានៅមុខស្នាក់ការគយថៃ លោក រង្សី ម៉ាន់រ៉ូម ប្រធានគណៈកម្មាធិការសន្តិសុខរដ្ឋកិច្ចការព្រំដែនថៃ និងយុទ្ធសាស្គ្រជាតិ បានមកធ្វើសន្និសិទ្ធកាសែតច្រកទ្វារខ្លងលឹកថៃនិងកំណែទម្រង់ជាតិបានស្នើដោះស្រាយចំនួន៧ចំណុចនិងបន្តប្រជុំនៅសាលាខេត្តស្រៈកែវប្រទេសថៃរសៀលនេះ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៥មានពលរដ្ឋខ្មែរចូលមកកម្ពុជាចំនួន១៤៩នាក់ស្រី៦១នាក់ ។ ចំណែកពលរដ្ឋថៃចេញពីកម្ពុជាចំនួន១៨៨នាក់ស្រី១០២នាក់ ៕







ចែករំលែកព័តមាននេះ