ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបួលគ្នាទៅជិះទោងកន្រ្តក តែត្រូវខ្សែភ្លើងឆ.ក់បណ្តាលឱ្យបាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​ស្លា​.​ប់​ភ្លាម​ៗ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ខណៈ​ពេល​ពួក​គាត់​នាំ​គ្នា​ជិះ​ទោង​កន្ត្រក ហើយ​ត្រូវ​ខ្សែ​ភ្លើ​.​ង​ឆ​.​ក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​ស្លា​.​ប់​ភ្លាម​ៗ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ខណៈ​ពេល​ពួក​គាត់​នាំ​គ្នា​ជិះ​ទោង​កន្ត្រក ហើយ​ត្រូវ​ខ្សែ​ភ្លើ​.​ង​ឆ​.​ក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ដី​វាល​ដាក់​ទោង​កន្ត្រក និង​កន្លែង​ក្មេង​លេង​កម្សាន្ត ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស​.​ព​ជន​រង​គ្រោះ ឈ្មោះ អ៊ា​ត សា​ម៉េ​ង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​រៀន​ថ្នាក់​ទី​៧ រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ មានការ​ដាក់​ល្បែ​.​ង​ក្មេង​លេង​កម្សាន្ត ដូច​ជា ទោង​កន្ត្រក គ​.​ប់​ប៉េងប៉ោង និង​ល្បែ​.​ង​ក្មេង​ជិះ​ផ្សេង​ទៀត ។

ចំណែក​ជន​រង​គ្រោះ មាន​គ្នា​៥​ទៅ​៦​នាក់ បាន​មក​លេង​កម្សាន្ត នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​រៀបចំ​ជិះ​ទោង​កន្ត្រក មាន​គ្នា​៣​នាក់ ក្នុង​នោះ មិត្តភក្តិ​២​នាក់​បាន​ឡើង​ជិះ​មុន ចំណែក​ជន​រង​គ្រោះ​រៀបចំ​ឡើង​តែ​មិន​ទាន់​បាន​ឡើង​ជិះ​ផង ក៏​ស្រាប់តែ​ជន​រង​គ្រោះ​ដួល​ដេក​លើ​ដី​ភ្លាម​ៗ ចំណែក​២​នាក់​ទៀត ពួក​គាត់​បាន​ប្រាប់​ថា ដូច​ខ្សែ​ភ្លើ​.​ង​ឆ​.​ក់ ព្រឺ​ត​ៗ​ក៏​ស្រាប់តែ​នាំ​គ្នា​ឆោឡោ អោយ​បិទ​ម៉ាស៊ីនភ្លើង​កុំ​ឲ្យ​ឆ​.​ក់​បន្ត​ទៀត ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជន​រង​គ្រោះ​ដេក​ដួល​មក​លើ​ដី​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម​ភ្លាម​ៗ​ផង​ដែរ តែ​មើលទៅ​ជន​រង​គ្រោះ​មិន​មាន​ដង្ហើម​ក៏​នាំ​គ្នា​បញ្ជូន​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​តេ​ជោ​សន្តិភាព ជា​អកុសល​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ដំណឹង​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​មក​កន្លែង​កើតហេតុ​បាន​សួរនាំ ហើយ​បាន​នាំ​ម្ចាស់​ទីតាំង​ល្បែ​.​ង​កម្សាន្ត​ខាងលើ ព្រមទាំង​មិត្តភក្ដិ​ជន​រង​គ្រោះ ដើម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ត្រពាំង​ក្រសាំង​ភ្លាម​ៗ ។

ចំណែក​ស​.​ព​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ ពិនិត្យ​ធ្វើ​លិខិត​ប្រគល់​ស​.​ព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ