ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយថ្ងៃ ! ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ​មកទស្សនាប្រាសាទ​តា​ក្របី

12 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កងវរសេនាតូច​លេខ​៤៤៤ ដែល​ទទួលខុសត្រូវ​ប្រចាំ​តំបន់​ប្រាសាទ​តា​ក្របី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដានេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ សរុប​១,៤៥៨នាក់ នៅ​ប្រាសាទ​តា​ក្របី…

ខេត្តបន្ទាយមានជ័យ ៖ កងវរសេនាតូច​លេខ​៤៤៤ ដែល​ទទួលខុសត្រូវ​ប្រចាំ​តំបន់​ប្រាសាទ​តា​ក្របី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដានេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ សរុប​១,៤៥៨នាក់ នៅ​ប្រាសាទ​តា​ក្របី ។

យោង​តាម​របាយការណ៍​របស់​កងវរសេនាតូច​លេខ​៤៤៤ ដែល​ទទួលខុសត្រូវ ប្រចាំ​តំបន់​ប្រាសាទ​តា​ក្របី បានឱ្យ​ដឹង​ថា ក្នុង​វេលា​ម៉ោង​០៧:០០​ដល់​ម៉ោង​១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៥​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ​សរុប​១,៤៥៨​នាក់ និមន្ត និង​អញ្ជើញ មក​ពី​ខេត្តបន្ទាយមានជ័យ ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ មក​ទស្សនា​ប្រាសាទ​តា​ក្របី ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​បង្ហោះ​មុន​នេះ ។

ទូរទស្សន៍​ជាតិ​កម្ពុជា​បាន បាន​បញ្ជាក់​ថា ខ្មែរ​ជាតិនិយម បង្ហាញ​ការ​ស្រឡាញ់​ជាតិ តាម​រយៈ​ការ​ទស្សនា​ប្រាសាទ​តា​ក្របី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ