ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ ស្លា.ប់១០នាក់ និងរបួសធ្ង.ន់ម្នាក់
ប្រទេសថៃ ៖ ផ្ទុះទីតាំងផលិតកាំជ្រួចមួយកន្លែងស្ថិតនៅឃុំ Ban Pho ស្រុក Muang ខេត្ត Suphan Buri…
ប្រទេសថៃ ៖ ផ្ទុះទីតាំងផលិតកាំជ្រួចមួយកន្លែងស្ថិតនៅឃុំ Ban Pho ស្រុក Muang ខេត្ត Suphan Buri…
ប្រទេសថៃ ៖ ផ្ទុះទីតាំងផលិតកាំជ្រួចមួយកន្លែងស្ថិតនៅឃុំ Ban Pho ស្រុក Muang ខេត្ត Suphan Buri ប្រទេសថៃ កាលពីវេលាម៉ោង១១នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បណ្តាលឱ្យមនុស្ស១០នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ខណៈដែលប៉ូលិសនៅតែបន្តស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីការផ្ទុះដ៏កក្រើក។ នេះបើតាមប្រភពពីសារព័ត៌មានថៃ Khaosod បានចេញផ្សាយនៅមុននេះ។
មន្ត្រីជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន៩នាក់ហើយ ដោយខ្លះត្រូវបានរកឃើញនៅក្នុងទីតាំងផ្ទុះផ្ទាល់ និងខ្លះទៀតនៅរាយប៉ាយពាសពេញវាលស្រែក្បែរនោះ។ បន្ថែមពីលើនេះ មនុស្ស២នាក់បានរងរបួសធ្ងន់កំពុងទទួលបានការសង្គ្រោះបន្ទាន់ ប៉ុន្តែក្រោយអ្នករបួសធ្ងន់ម្នាក់បានស្លាប់។ ទន្ទឹមនឹងនោះ ផ្ទះពីរខ្នង និងរថយន្ត១គ្រឿងរងការខូចខាតដោយការផ្ទុះដ៏កក្រើកនេះ។ ក្រុមកំចាត់គ្រាប់រំសេវផ្ទុះកំពុងធ្វើការត្រួតពិនិត្យជាបន្ទាន់នៅតំបន់នោះ អមដោយបុគ្គលិកស្ម័គ្រចិត្តសង្គ្រោះគ្រោះមហន្តរាយ។
ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត Suphan Buri បានបញ្ជាក់នៅក្នុងការបង្ហោះនៅទំព័រហ្វេសប៊ុករបស់ខ្លួនដោយបន្ថែមថា ក្រុមស៊ើបអង្កេតកំពុងបំពេញតួនាទីរបស់ខ្លួន ដើម្បីកំណត់រកមូលហេតុដែលបណ្តាលឱ្យមានការផ្ទុះ។
បើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ករណីផ្ទុះ ឬឆាបឆេះរោងចក្រគឺជារឿងកើតឡើងញឹកញាប់នៅក្នុងប្រទេសថៃ ខណៈការអនុវត្តច្បាប់សុវត្ថិភាពនៅតែទន់ខ្សោយ។ ជាក់ស្តែង កាលពីឆ្នាំមុន ការផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយផ្សេងទៀតក្នុងខេត្តដដែលនេះ បានសម្លាប់មនុស្សយ៉ាងតិច២៣នាក់៕ ដកស្រង់ ៖ Khaosod និង AFP
ចែករំលែកព័តមាននេះ