រាជធានីភ្នំពេញ ៖ ថ្លែងក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃថា សម្តេចគ្រាន់តែបោះដុំភ្លើ.ងមួយដុំទៅឲ្យភាគីថៃវិញប៉ុណ្ណោះព្រោះថៃ ជាអ្នកបោះមកឲ្យកម្ពុជាមុន ។

ថ្លែងក្រោយជំនួបឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា នាថ្ងៃទី៧ កក្កដាថា ក្នុងកិច្ចជំនួបនេះ សម្តេចបានរៀបរាប់ពីដំណើរដើមទងទៅនឹងវិវាទព្រំដែន រវា ងកម្ពុជា និងថៃ ទៅកាន់ភាគីឥណ្ឌាថា អ្នកបង្កហេតុមុន គឺទាហានថៃបានបា.ញ់សម្លា.ប់ទាហានខ្មែរ កាលពីចុងខែឧសភា ។

ឯកឧត្តមអ្នកនាំពាក្យបានបន្តថា បន្ទាប់ពីថ្ងៃកើតហេតុនោះមកជម្លោះផ្ទៃក្នុងរបស់ប្រទេសថៃក៏តែងតែកើតមានឡើង ដែលចេញមកពីការមិនស្របមតិគ្នារវាងរាជរដ្ឋាភិបាល និងក្រុមយោធា ហើយតែងតែបង្វែរមកកាន់ព្រំដែនកម្ពុជាវិញជាហូរហែរ ។
ជាមួយគ្នានោះដែរ ឯកឧត្តមអ្នកនាំពាក្យសង្កត់ធ្ងន់ថា «សម្តេចតេជោបញ្ជាក់ថា សម្តេចមិនមែនជាអ្នកនយោបាយឥតគុណធម៌ទេ ប៉ុន្តែអ្វីដែលធ្វើ ដើម្បីតែការពារនូវបូរណភាពទឹកដី និងមិនឲ្យគេប្រមា.ថចំពោះទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន ។ ដូច្នេះសកម្មភាព ដែលកើតឡើងនូវបញ្ហាផ្ទៃក្នុងនៅក្នុងប្រទេសថៃ ហើយបង្វែរមកកាន់កម្ពុជា សម្តេចតជោ គ្រាន់តែបោះនូវដុំភ្លើ.ងដែលគេបោះមកកាន់កម្ពុជាត្រឡប់ទៅកាន់ទីក្រុងបាងកកវិញតែប៉ុណ្ណោះ កុំឲ្យវាជះឥទ្ធិពលអវិជ្ជមានមកកាន់កម្ពុជា» ។
ឯកឧត្តមបានបន្ថែមទៀតថា បើតាមសម្តេចតេជោ គឺមិនអាចទទួលយកបានទេ ដែលភាគីថៃបានអះអាងថា ខ្លួនកំណត់យកការប្រើប្រាស់ផែនទីគូសដោយខ្លួនឯងជាឯកតោភាគី ការបិទច្រកទ្វារព្រំដែន និងការបា.ញ់សម្លា.ប់ទាហានខ្មែរ ៕
ចែករំលែកព័តមាននេះ