ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ឆ្លងទន្លេ ម៉ាក់​ៗ​ពិបាក​គេង​លក់ គួរ​ធ្វើ​ម៉េច​ទៅ?

11 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​គេង​លក់​ស្រួល​ក្នុង​ពេល​ជិត​ដល់​ថ្ងៃ​កើត​។ តើ​មាន​អ្វី​ខ្លះទៅ? •​ ​នៅ​ពេល​ដែល​អ្នក​គេង អ្នក​មិន​គួរ​គេង​តែ​បែរ​ទៅ​ចំហៀង​ស្តាំ ឬ​ឆ្វេង​រហូត​ទេ ដោយ​គួរតែ​ផ្លាស់​ប្តូរ​ទម្រង់​នៃ​ការ​គេង​ចុះ​ឡើយ​។ ទម្រង់​ណា​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល អ្នក​គួរតែ​គេង​តាម​នោះ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​គេង​លក់​ស្រួល​ក្នុង​ពេល​ជិត​ដល់​ថ្ងៃ​កើត​។ តើ​មាន​អ្វី​ខ្លះទៅ?

•​ ​នៅ​ពេល​ដែល​អ្នក​គេង អ្នក​មិន​គួរ​គេង​តែ​បែរ​ទៅ​ចំហៀង​ស្តាំ ឬ​ឆ្វេង​រហូត​ទេ ដោយ​គួរតែ​ផ្លាស់​ប្តូរ​ទម្រង់​នៃ​ការ​គេង​ចុះ​ឡើយ​។ ទម្រង់​ណា​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល អ្នក​គួរតែ​គេង​តាម​នោះ​។ ជា​ពិសេស អ្នក​ក៏​អាច​ទិញ​ខ្នើយ​សម្រាប់​អ្នក​ម្តាយ​ពោះធំ​មក​ជួយ​ធ្វើ​ឲ្យ​អ្នក​គេង​ផង​ដែរ​។

•​ ​ប្រសិនជា​អ្នក​ចង់​គេង​លក់​ស្រួល​ក្នុង​ពេល​យប់ អ្នក​គួរតែ​កុំ​នៅ​តែ​លើ​គ្រែ​ច្រើន​ពេក​ក្នុង​ពេល​ព្រឹក និង​ថ្ងៃ​។ អ្នក​គួរតែ​ងើបឡើង​មក​ធ្វើ​ចលនា​ខ្លះ ទើប​យប់​ឡើង​អាច​គេង​លក់​ស្រួល​បាន​លឿន​។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​គិតតែ​គេង​លើ​គ្រែ​ពេញ​មួយ​ថ្ងៃ​ចុច​តែ​ទូរស័ព្ទ នោះ​អ្នក​នឹង​ពិបាក​គេង​លក់​ណាស់​ក្នុង​ពេល​យប់​។

•​ ​អាហារ​ពេល​ល្ងាច​អ្នក​មិន​គួរ​បរិភោគ​ច្រើន​លើស​កំណត់​ឡើយ ហើយ​គួរតែ​ដើរ​ហាត់ប្រាណ​ខ្លះ ធ្វើ​ចលនា​ខ្លះ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​បាន​។ ជា​ពិសេស ក្នុង​ពេល​ដែល​អ្នក​គេង​មិន​លក់ មិន​គួរ​ចុច​ទូរស័ព្ទ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ភ្នែក ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​គេង​លក់​ឡើយ​។ ដូចនេះ អ្នក​គួរតែ​បិទ​ភ្នែក​រួច​បន្ធូរ​អារម្មណ៍​ទើប​អាច​គេង​លក់​ស្រួល​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ