ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ៖ កម្ពុជាបង្វែរកាណុងកាំភ្លើ.ងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា​កម្ពុជា​បង្វែរ​កាណុង​កាំ​ភ្លើ​.​ង​ទៅ​ភូមិដ្ឋាន និង​បន្ទាយ​របស់​យោធា​ថៃ​ជា​យុទ្ធវិធី​ការពារ​ជាតិ​របស់​កម្ពុជា ។ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​ក្រសួងការពារជាតិ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា​កម្ពុជា​បង្វែរ​កាណុង​កាំ​ភ្លើ​.​ង​ទៅ​ភូមិដ្ឋាន និង​បន្ទាយ​របស់​យោធា​ថៃ​ជា​យុទ្ធវិធី​ការពារ​ជាតិ​របស់​កម្ពុជា ។

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​លើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២៥ ថា យោធា​ថៃ​ចោទ​ថា ៖ «​កម្ពុជា​បង្វែរ​កាណុង​កាំ​ភ្លើ​.​ង​ទៅ​ភូមិដ្ឋាន និង​បន្ទាយ​របស់​យោធា​ថៃ »​។ នេះ​ជា​យុទ្ធវិធី​ការពារ​ជាតិ​របស់​កម្ពុជា ពេល​យើង​បំពាក់​សព្វាវុធ គឺ​ដើម្បី​ការពារ​បូរណភាព​ទឹកដី ច្បាស់​ណាស់​គោលដៅ​គឺ​តម្រង់​ទៅ​ខ្មាំងសត្រូវ មិន​ដែល​មាន​ក្បួនទ័ព​ណា​ដែល​បង្វែរ​កាណុង មក​ផ្ទះ​ខ្លួនឯង​នោះ​ទេ ។

ឯកឧត្តម​ថា ឬ​មួយ​កងទ័ព​ថៃ​រៀន​យុទ្ធវិធី ខុស​ពី​កម្ពុជា?​?​? ជម្រើស​សន្តិវិធី គឺ​ការ​ចរចា​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ទាំង​ផ្នែក​នយោបាយ ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​ផ្សេង​ៗ ចំពោះ​ផ្នែក​យោធា គឺ​ជម្រើស​ចុង​ក្រោយ​។ យើង​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ការពារ​ទឹកដី​កម្ពុជា ដោយ​គ្មាន​មហិច្ឆតា​ឈ្លានពាន​ទៅ​ប្រទេស​ជិតខាង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ