ប្រទេសវៀតណាម ៖ ឧស្សាហកម្មអង្កររបស់ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការធ្លាក់ចុះខ្លាំងនៃតម្លៃនាំចេញ បើទោះបីជាបរិមាណនាំចេញកើនឡើងក៏ដោយ ដែលនេះគូសបញ្ជាក់ពីបញ្ហាប្រឈមនៃការប្រែប្រួលទីផ្សារអង្គរពិភពលោក។ នេះបើតាមប្រភពពីសារព័ត៌មាន VietnamPlus ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញអង្ករប្រមាណ ៤,៥លានតោនក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៥ គិតជាតម្លៃស្មើនឹង ២,៣៤ពាន់លានដុល្លារអាមេរិក ខណៈពេលដែលបរិមាណបានកើនឡើង ១២,២% ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែតម្លៃនាំចេញបានធ្លាក់ចុះ ៨,៩%។ ភាពផ្ទុយគ្នាយ៉ាងខ្លាំងនេះបានមកពីការថយចុះគួរឱ្យកត់សម្គាល់ នៃតម្លៃនាំចេញជាមធ្យមដែលបានធ្លាក់ចុះមិនដល់១ដុល្លារ ពោលមកនៅប្រហែល ០,៥១៦ដុល្លារក្នុងមួយគីឡូក្រាម ពោលធ្លាក់ចុះ ១៨,៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
គិតត្រឹមដំណាច់ខែឧសភា កសិករវៀតណាមបានដាំដុះស្រូវប្រមាណ ៤,២២លានហិកតា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផ្ទៃដីប្រមូលផលបានធ្លាក់ចុះមកត្រឹម ២,៥៧លានហិកតា ដែលផលិតស្រូវបានប្រមាណ ១៧,៥លានតោន ធ្លាក់ចុះ ២%។
រហូតមកទល់ពេលនេះ ហ្វីលីពីន នៅតែជាប្រទេសនាំចូលអង្ករធំជាងគេរបស់វៀតណាម ដែលមានចំនួន ៤១,៤% នៃការនាំចេញសរុបរបស់វៀតណាម តាមពីក្រោយដោយកូតឌីវ័រមានចំនួន ១១,៩% និងចិន ១០,៣%។ បើទោះបីជាបរិមាណកើនឡើងក៏ដោយ ប៉ុន្តែតម្លៃនាំចូលរបស់ហ្វីលីពីនបានធ្លាក់ចុះ ២១,៨% ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ។ ផ្ទុយទៅវិញ ការនាំចេញទៅប្រទេសកូតឌីវ័របានកើនឡើង២,៧ដង ហើយការនាំចេញទៅប្រទេសចិនក៏បានកើនឡើង ៨៣,៧%។
ការនាំចេញទៅប្រទេសបង់ក្លាដែសបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងបំផុតជាមួយតម្លៃកើនឡើង ៥១៥,៦ ដង ខណៈដែលប្រទេសឥណ្ឌូនេស៊ីត្រូវបានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំង ៩៧,៩%៕
Screenshot
ចែករំលែកព័តមាននេះ