ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថាន​ប្រកាស​សង្គ្រាម​ជា​មួយ​អាហ្វ​ហ្កា​នីស្ថាន និង​ទ.ម្លា.ក់​គ្រា.ប់​បែ.ក​យ៉ាង​កក្រើក​ព្រះ​ធរណី

3 ម៉ោង មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ថ្ងៃ​នេះ ​ប៉ាគីស្ថាន​ប្រកាស​សង្គ្រាម​ជា​ចំហ​ជា​មួយ​អាហ្វ​ហ្កានីស្ថាន​បន្ទាប់​ពី​កង​ទ័ព​តាលីបង់​បើក​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​កង​ទ័ព​ប៉ាគីស្ថាន​ដែល​ប្រចាំ​ការ​នៅ​តាម​ព្រំ​ដែន​កាល​ពីយប់​មិញ​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រ​ហារ​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​​មក​។ អាហ្វ​ហ្កានីស្ថាន​វាយ​ប្រហារ​យប់​មិញ​ដើម្បី​សង​សឹក​ករណី​ដែល​យោធា​ប៉ាគីស្ថាន​វាយ​ប្រហារ​តាម​អាកាស​​​ទៅ​លើ​ទី​តាំង​ជា​ច្រើន​កន្លែង​។ ការ​ប៉ះ​ទង្គិច​គ្នា​មិន​មែន​ទើប​តែ​កើត​ឡើង​នៅ​ពេល​នេះ​ទេ​ ពោល​គឺ​បាន​កើត​ឡើង​ជា​ច្រើន​ខែ​មក​ហើយ​នៅ​តាម​ព្រំ​ដែន​។​ កាល​ពី​ព្រឹក​មិញ និង​រសៀល​នេះ យោធា​ប៉ាគី​ស្ថាន​វាយ​ប្រហារ​ទី​ក្រុង​នានា​របស់​អាហ្វ​ហ្កា​នីស្ថាន​រួម​ទាំង​រដ្ឋ​ធានី​កាប៊ុល​ផង​ដែរ​។…

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ថ្ងៃ​នេះ ​ប៉ាគីស្ថាន​ប្រកាស​សង្គ្រាម​ជា​ចំហ​ជា​មួយ​អាហ្វ​ហ្កានីស្ថាន​បន្ទាប់​ពី​កង​ទ័ព​តាលីបង់​បើក​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​កង​ទ័ព​ប៉ាគីស្ថាន​ដែល​ប្រចាំ​ការ​នៅ​តាម​ព្រំ​ដែន​កាល​ពីយប់​មិញ​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រ​ហារ​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​​មក​។ អាហ្វ​ហ្កានីស្ថាន​វាយ​ប្រហារ​យប់​មិញ​ដើម្បី​សង​សឹក​ករណី​ដែល​យោធា​ប៉ាគីស្ថាន​វាយ​ប្រហារ​តាម​អាកាស​​​ទៅ​លើ​ទី​តាំង​ជា​ច្រើន​កន្លែង​។

ការ​ប៉ះ​ទង្គិច​គ្នា​មិន​មែន​ទើប​តែ​កើត​ឡើង​នៅ​ពេល​នេះ​ទេ​ ពោល​គឺ​បាន​កើត​ឡើង​ជា​ច្រើន​ខែ​មក​ហើយ​នៅ​តាម​ព្រំ​ដែន​។​ កាល​ពី​ព្រឹក​មិញ និង​រសៀល​នេះ យោធា​ប៉ាគី​ស្ថាន​វាយ​ប្រហារ​ទី​ក្រុង​នានា​របស់​អាហ្វ​ហ្កា​នីស្ថាន​រួម​ទាំង​រដ្ឋ​ធានី​កាប៊ុល​ផង​ដែរ​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ប៉ាគីស្ថាន​ថ្លែង​ថា​ប្រទេស​របស់​លោក​អស់​ការ​អត់​ធ្មត់​ត​ទៅ​ទៀត​ហើយ​ ហើយ​ត្រូវ​តែ​ជ្រើស​រើស​យក​ការ​ធ្វើ​សង្គ្រាម​ជា​ចំហ​តែ​ម្ដង​។

ប្រមុខ​ការ​ពារ​ជាតិ​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ពី​ដំបូង​ដៃ​ ប៉ាគី​ស្ថាន​នឹក​ស្មាន​ថា​សុខ​សន្តិ​ភាព​នឹង​កើត​មាន​នៅ​អាហ្វ​ហ្កានីស្ថាន​ជាក់​ជា​មិន​ខាន​ឡើយបន្ទាប់​ពី​អង្គ​ការ​ណាតូ​ដក​កង​ទ័ព​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ​​។ ប៉ាគីស្ថាន​នឹក​សង្ឃឹម​ថា​ក្រុម​តាលី​បង់​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​សុខុមាល​ភាព​របស់​ប្រជា​ជន និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​អះ​អាង​ថា​តាលីបង់​ប្រែ​ក្លាយ​ប្រទេស​របស់​ខ្លួន​ទៅ​ជា​ដែន​ដី​អាណា​និគម​របស់​ឥណ្ឌា​, ប្រមូល​ផ្ដុំ​ក្រុម​យុទ្ធ​ជន​មក​ពី​គ្រប់​ទិស​ទី​​នៃ​ពិភព​លោក​ និង​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​ចេញ​ពី​ប្រទេស​របស់​ខ្លួន​។

ប៉ាគីស្ថាន​ជា​និច្ច​កាល​ចោទ​ប្រកាន់​ថា​ឥណ្ឌា​ជា​អ្នក​គាំទ្រ​ចលនា​តស៊ូ​បំបែក​ទឹក​ដី​ឈ្មោះ​ «កង​ទ័ព​រំដោះ​ជាតិ​បាឡុក» (Baloch Liberation Army) និង​ក្រុម​តាលីបង់​ដើម​កំណើត​ប៉ាគី​ស្ថាន​។ ទោះ​ជា​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​ទីក្រុង​ញូដេលី​តែង​តែ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។ ​ទំនាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំង​២​ (ឥណ្ឌា និង​ប៉ាគី​ស្ថាន) ធ្លាក់ចុះ​ខ្លាំង​, ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​តាម​ជើង​គោក​ត្រូវ​បិទ​ជិត​ឈឹង​ចាប់​តាំង​ពី​មាន​សង្គ្រាម​មួយ​ចម្អិន​កំពិស​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៥ បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​សរុប​ជាង​៧០​នាក់​៕ ប្រភព​យួរ៉ូ ញូស៍ (Euro News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ