ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​សហព័ន្ធ​សហជីព​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ​ពិភាក្សា​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ

6 ម៉ោង មុន

រាជធានីភ្នំពេញ​៖ ​ថ្ងៃ​ទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៦ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ…

រាជធានីភ្នំពេញ​៖ ​ថ្ងៃ​ទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៦ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Shoya Yoshida អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (ITUC-AP) នៅ​ទីស្តីការក្រសួង ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិ​ជា្ជ​ជីវៈ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ ។

នា​ឱកាស​នោះ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង និង ITUC-AP នា​ពេល​កន្លង​មក ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ការងារ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ឱ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ និង​បរិបទ​សង្គម​កម្ពុជា​។ កិច្ចសហការ​នេះ ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​កិច្ច​សន្ទនា​សង្គម និង​លើកកម្ពស់​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិ​ជា្ជ​ជីវៈ ព្រមទាំង​បង្កើត​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាព​ទាក់ទាញ​។

ជា​ការ​ឆ្លើយ​តប លោក Shoya Yoshida បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​គោលដៅ​លើកកម្ពស់​វិស័យ​ការងារ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កម្មករនិយោជិត និង​លើកកម្ពស់​សុខុមាលភាព​របស់​កម្មករនិយោជិត​ទាំង​បច្ចុប្បន្ន និង​អនាគត​។

លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី ITUC-AP សម្រាប់​ការ​ពិភាក្សា​ប្រកបដោយ​ការ​ស្ថាបនា ព្រមទាំង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ និង​បទ​ពិសោធ​ល្អ​ៗ​លើ​វិស័យ​ការងារ​។ លោក​ជំទាវ​ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាព​ជា​ដៃគូ​ដ៏​សំខាន់​រវាង​ក្រសួង និង ITUC-AP នឹង​បន្ត​រីក​ចម្រើន និង​រួមចំណែក​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​៕ អត្ថបទសហការ