ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្សោងព្រៃមួយក្បាល ត្រូវព្រានបា.ញ់សម្លា.ប់នៅកំពង់ស្ពឺ

6 ម៉ោង មុន

លោក កែវ អូ​ម៉ា​លី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​អះអាង នៅ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី ២៧ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា…

លោក កែវ អូ​ម៉ា​លី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​អះអាង នៅ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី ២៧ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា ទន្សោង​ញី​មួយ​ក្បាល​ងាប់​ដោយ​ព្រាន​បា​.​ញ់​នៅ​សហគមន៍​ការពារ​ព្រៃឈើ​ប្រាំបី​មុម ខេត្តកំពង់ស្ពឺ ។

លោក​បាន​ចែករំលែក​ការ​ថ្កោលទោស ចំពោះ​អំពើ​ដែល​បំផ្លាញ​ធនធានធម្មជាតិ​នេះ​ដោយ​សង្កត់ធ្ងន់​ថា «​អ្នកទិញ​ហូប អ្នក​បា​.​ញ់ មាន​បាប​ដូច​គ្នា ដូចនេះ​ទទួលយក​ចុះ ។ ធ្វើបាប ដល់​បង​បង​អ្នក​ការពារ​ប្រឹង​ចង់​ងា​.​ប់ »​។

តាម​ការ​អះអាង​ទន្សោង​នេះ ជា​ទន្សោង​ញី ដែល​ក្រុម​ព្រាន​ប្រដាប់​អាវុធ​បា​.​ញ់​ហើយ​បម្រុង​នឹង​លើកដាក់​ឡាន តែ​ក្រុម​ប្រជា​ការពារ​សហគមន៍​តាម​ទាន់ ហើយ​ក្រុម​នេះ​ក៏​បាន​បើកឡាន​រត់​តាម​តំបន់​ចំការ​អំពៅ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ