ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! ជន​ដៃដល់​​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​អាស៊ី ក្នុង​សង្កាត់​និរោធ

41 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ណ៏​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព ប៉ុនប៉ង​ឃាតកម្ម ដោយ​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​អា​សុ​ី ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ណ៏​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព ប៉ុនប៉ង​ឃាតកម្ម ដោយ​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​អា​សុ​ី ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​ដៃដល់​រូប​នេះ​ឈ្មោះ ម៉ាក់ វ​ណ្ណះ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងដេ​គ័​រ
ស្នាក់​នៅ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ
១- ឈ្មោះ អុ​ិ​ត ភារ​ម្យ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ បុគ្គលិក​លក់ដូរ ​២- ឈ្មោះ វ៉​ន ជី​វ័​ន្ដ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ លក់ដូរ ។

តាម​នគរបាល​កាយា​ល័យ​ព្រហ្ម​ទណ្ឌិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​សហការ​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​លើក​ដែក​ឃាត់ខ្លួន​នៅ​ចំណុច​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃ​ទី ២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០២៦ ។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២៦ វេលា​ម៉ោង ២០:៥២​នាទី ជន សង្ស័យ មាន​បក្សពួក​ចំនួន ៤​នាក់​ប្រដាប់​ទៅ​ដោយ​កាំបិត​ផ្គាក់​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​ពីរ​នាក់​យ៉ាង​សាហាវ​នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​អា​សុ​ី ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។​

បន្ទាប់​ពី​មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​ខាងលើ នគរបាល​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​ ហើយ​ឈាន​ទៅ​សហការ​ជាមួយ​នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ ។ ​ចំណែក​បក្សពួក​នៅ​សេស សល​កំពុង​តែ​ស្រាវជ្រាវ ឃាត់ខ្លួន​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ