ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! តាម​បណ្ដា​ខេត្ដ និង​រាជធានី អាច​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​ក​ន្ទ្រា​ក់ គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​២៥​ភាគរយ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​ឲ្យ​ដឹង​ថា​ នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២៥​ភាគរយ…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​ឲ្យ​ដឹង​ថា​ នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២៥​ភាគរយ ។

នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន ស្តី​ពី​ស្ថានភាព​ធាតុអាកាស នៃ​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ​បាន​លើក​ឡើង​ថា ​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ របប​ខ្យល់មូសុង​ឦសាន​ ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ និង​សមុទ្រ​កម្ពុជា មាន​ឥទ្ធិពល​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្រសួង​ បាន​លើក​ឡើង​ស្ថានភាព​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ ​នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កណ្តាល កំពង់ចាម ត្បូងឃ្មុំ តាកែវ ព្រៃវែង ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី ២៥% ​។

ដោយឡែក ​នៅ​តំបន់​ខ្ពង់រាប​ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។​ ខ្យល់​បក់ មក​ពី​ទិសឧត្តរ និង​ទិសឦសាន ​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់ ​និង​ខ្យល់​កន្ត្រាក់ ​គ្របដណ្តប់​លើ​ផ្ទៃដី ១៥​ភាគរយ ។

ចំណែក​នៅ​តំបន់​មាត់សមុទ្រ ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិ​បរ មា​៣៤°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​ មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់ ​និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី ៣០%​ ។

រលក​សមុទ្រ ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,០០​ម៉ែត្រ​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ