ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាមេរិក​គ្រោងបន្ថែមប្រទេស​អា​ហ្រ្វិក២៥ទៀតក្នុង​បញ្ជី​​​ហាមមិន​​ឲ្យ​ចូល​ដែនដី​​​​ខ្លួន

8 ម៉ោង មុន

សហរ​ដ្ហ​អា​មេ​រិ​ក ៖ អា​មេ​រិ​ក​ចង់​បង្កើន​ថែម​ទៀត​ឈ្មោះ​ប្រទេស ដែល​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​អា​មេ​រិ​ក​គ្រោង​ធ្វើការ​រិ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​ឬ​ហាមឃាត់​ទាំង​ស្រុង​មិន​ឲ្យ​ចូល​ប្រទេស​ខ្លួន ពលរដ្ឋ​ប្រទេស​៣៦ ក្នុង​នោះ​ប្រទេស​២៥​នៅ​អាហ្វ្រិក​។ ក្រុង​វ៉ា​សិ​ុ​ន​តោន​ចង់​ឲ្យ​ប្រទេស​ទាំងនេះ​បំពេញ​លក្ខខណ្ឌ​សន្តិសុខ​មួយ​ចំនួន​។ ប្រទេស​ទាំងនេះ​មាន​ពេល​៦០​ថ្ងៃ​សម្រាប់​ការ​បំពេញ​លក្ខខណ្ឌ​ទាំងនេះ​។ ប្រទេស​៣៦​ទាក់ទិន​នឹង​វិធានការ​រិ​ត​ត្បិត​នោះ…

សហរ​ដ្ហ​អា​មេ​រិ​ក ៖ អា​មេ​រិ​ក​ចង់​បង្កើន​ថែម​ទៀត​ឈ្មោះ​ប្រទេស ដែល​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​អា​មេ​រិ​ក​គ្រោង​ធ្វើការ​រិ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​ឬ​ហាមឃាត់​ទាំង​ស្រុង​មិន​ឲ្យ​ចូល​ប្រទេស​ខ្លួន ពលរដ្ឋ​ប្រទេស​៣៦ ក្នុង​នោះ​ប្រទេស​២៥​នៅ​អាហ្វ្រិក​។

ក្រុង​វ៉ា​សិ​ុ​ន​តោន​ចង់​ឲ្យ​ប្រទេស​ទាំងនេះ​បំពេញ​លក្ខខណ្ឌ​សន្តិសុខ​មួយ​ចំនួន​។ ប្រទេស​ទាំងនេះ​មាន​ពេល​៦០​ថ្ងៃ​សម្រាប់​ការ​បំពេញ​លក្ខខណ្ឌ​ទាំងនេះ​។ ប្រទេស​៣៦​ទាក់ទិន​នឹង​វិធានការ​រិ​ត​ត្បិត​នោះ ប្រទេស​២៥​ស្ថិត​ក្នុង​ទ្វីបអាហ្វ្រិក​មាន​ដូច​ជា សាធារណរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​កុង​ហ្គោ កូត​ឌី​វ័​រ ហ្គុំ​ប៊ី នី​ហ្សេ​និង​សេ​នេ​ហ្គា​ល់​។

ឯកសារ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ម៉ា​កូ​រ៉ូ​ប៊ី​យូ ត្រូវ​បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​១៤​មិថុនា ដល់​អ្នកការទូត​នៃ​ប្រទេស​ដែល​ទាក់ទិន​។ ប្រទេស​ទាំងនោះ​មាន​ពេល​៦០​ថ្ងៃ​ដើម្បី​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ