ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១! ឃាត់​ម៉ូតូ និង​រថយន្ត​ ​ជិះ​បញ្ច្រាសរហូត​​ជិត២០​គ្រឿង នៅ​ផ្លូវព្រះនរោត្តម

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌចំការមន សហការ ជាមួយ​នគរបាល​ចរាចរណ៍​ក្រុង ស្ទាក់​ចាប់​អ្នក​ជិះ​ល្មើសច្បាប់​ចរាចរណ៍ ឃាត់​ម៉ូតូ​ចំនួន ១៦​គ្រឿង នឹង រថយន្ត…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌចំការមន សហការ ជាមួយ​នគរបាល​ចរាចរណ៍​ក្រុង ស្ទាក់​ចាប់​អ្នក​ជិះ​ល្មើសច្បាប់​ចរាចរណ៍ ឃាត់​ម៉ូតូ​ចំនួន ១៦​គ្រឿង នឹង រថយន្ត ១​គ្រឿង ដើម្បី​អប់រំ​ណែនាំ ។

ការ​អប់រំ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាល​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ មិថុនា ឆ្នាំ ២០២៥ នៅ​ចំណុច​អតីត​សណ្ឋាគា​រតាយ​ម៉េ​ង តាម​ផ្លូវ ព្រះ​នរោត្ដម ស្ថិត​នៅ​ភូមិ​១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ ហួរ ម៉េ​ង ហួ​ន អធិការ​ខណ្ឌចំការមន​បានអោយ​ដឹង​ថា ដោយ​អនុវត្តន៍​តាន​បទបញ្ជា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ទៅ​លើ​ចំពោះ​អ្នក​ជិះ​បញ្ច្រាសនៅ​ខាង​មុខ​អតីត​សណ្ឋាគា​រតាយ​ម៉េ​ង លើ​ផ្លូវ​នរោត្តម ដោយ​មួយ​រយៈ​នេះ​សម្បូរ​អ្ន​ជិះ​បញ្ច្រាស​ច្រើន​លើសលប់ ។ ទើប​នៅ​ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ លោក​បាន​ចាត់​អោយ លោក សួ សំ អធិការរង​ទទួល​ផែន​ចរាចរណ៍​ខណ្ឌចំការមន មានការ​ចូលរួម​ជាមួយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្ទាក់​ឃាត់​អ្នកបើកបរ​បញ្ច្រាសទិស អប់រំ​ណែនាំ ។

ក្នុង​នោះ​កម្លាំង​បាន​បន្ត​ធ្វើការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ឃាត់​ពលរដ្ឋ​ដែល​ល្មើសច្បាប់​ចរាចរណ៍ ជិះ​បញ្ច្រាស មាន​ម៉ូតូ នឹង​រថយន្ត ចំនួន​១៧​គ្រឿង ដោយ​មាន​ម៉ូតូ​១៦​គ្រឿង , រថយន្ត ១​គ្រឿង អប់រំ​ណែនាំ កុំអោយ​បន្ត​ជិះ​បញ្ច្រាស ខុសច្បាប់​ចរាចរណ៍ បែប​នេះ​ជា​បន្តបន្ទាប់ ដូច​ភ្លៀងរលឹម ។

បន្ទាប់​ពី​ឃាត់​អប់រំ​ចប់​រួចរាល់ នគរបាល​បានអោយ​ត្រឡប់​ទៅ​វិញ ក្នុង​លក្ខខណ្ឌ មិន​រាងចាល សមត្ថកិច្ច​នឹង​ធ្វើការ អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ