ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ជំទាស់​នឹង​ផែន​ការ​អ៊ី​ស្រា​អែល​ដែ​ល​ចង់​ធ្វើ​ឃា.ត​មេ​ដឹក​នាំ​អ៊ីរ៉ង់

5 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​អ៊ីស្រាអែល​កំពុង​រៀប​ចំ​ផែន​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​​កំពូល​របស់​អ៊ីរ៉ង់​។ ប៉ុន្តែ​លោក​ត្រាំ​ចេញ​មុខ​ជំទាស់​នឹង​គម្រោង​​នេះ​។ ត្រាំ​បារម្ភ​ថា​បើ​អ៊ីស្រា​អែល​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ពេញ​ទំហឹង​ ហើយ​​តំបន់​មជ្ឈិម​បូព៌ា​នឹង​ធ្លាក់​ទៅ​​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ​​​​។ ខាង​លើ​នេះ​ជា​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ដំណឹង​ស្ដី​ពី​លោក​ត្រាំ​ជំទាស់​នឹង​ផែន​ការ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដំបូង​គេ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌​មាន​រ៉យ​ទ័រ​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ (Fox)…

ទី​ក្រុង​យេរូសាឡឹម៖ ​អ៊ីស្រាអែល​កំពុង​រៀប​ចំ​ផែន​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​​កំពូល​របស់​អ៊ីរ៉ង់​។ ប៉ុន្តែ​លោក​ត្រាំ​ចេញ​មុខ​ជំទាស់​នឹង​គម្រោង​​នេះ​។ ត្រាំ​បារម្ភ​ថា​បើ​អ៊ីស្រា​អែល​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ពេញ​ទំហឹង​ ហើយ​​តំបន់​មជ្ឈិម​បូព៌ា​នឹង​ធ្លាក់​ទៅ​​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ​​​​។ ខាង​លើ​នេះ​ជា​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ដំណឹង​ស្ដី​ពី​លោក​ត្រាំ​ជំទាស់​នឹង​ផែន​ការ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដំបូង​គេ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌​មាន​រ៉យ​ទ័រ​។

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ (Fox) កាល​ពី​ពេល​ថ្មី​ៗ​នេះ ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ មិន​បាន​ឆ្លើយ​​ត្រង់​ៗ​ទៅ​នឹង​សំណួរ​ធ្វើ​ឃាត​នេះ​ទេ​​។ ប៉ុន្តែ​លោក​និយាយ​ដោយ​ប្រយោល​ថា​អ៊ីស្រាអែល​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​យល់​ថា​ត្រូវ​តែ​ធ្វើ​។ លោក​សង្ឃឹម​ថា​ពួក​អាមេរិកាំង​នឹង​យល់​ត្រង់​ចំណុច​នេះ​។ សេត​វិមាន​បាន​ប្រាប់​អ៊ីស្រា​អែល​ច្បាស់ៗ​តែ​ម្ដង​ថា​លោក​ត្រាំ​ប្រឆាំង​នឹង​ផែន​ការ​របស់​អ៊ីស្រាអែល​ព្រោះ​គាត់​មិន​គាំទ្រ​ការ​​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​ទេ ​មិន​ថា​នៅ​អ៊ីរ៉ង់​ ឬ​នៅ​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ​។

ជា​ការ​ពិត​ ត្រាំ​ចង់​ទប់​ស្កាត់​មិន​​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយ​ក្លេអ៊ែរ​។ គាត់​អាច​នឹង​គាំទ្រ​ឱ្យ​អ៊ីស្រាអែល​វាយ​ប្រហារ​អ៊ីរ៉ង់​តាំង​ពី​មុន​ផ្ទុះ​អាវុធ​ទៅ​ទៀត​។ ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​របប​ ឬ​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​មែន​ជា​​អ្វី​ដែល​ត្រាំចង់​បាន​នោះ​ទេ​។ ដូច្នេះ ផែន​ការ​របស់​អ៊ីស្រាអែល​ហាក់​ដូច​ជា​វែង​ឆ្ងាយ​ពេក​។ ​លោក​ណឺតាន់​យ៉ាហ៊ូ​នៅ​តែ​និយាយ​យ៉ាង​ទទូច​ថា​របប​​អ៊ីរ៉ង់​សព្វ​ថ្ងៃ​នេះ​នៅ​មិន​បាន​យូរ​​​​ទេ​ព្រោះ​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​ចុះ​ខ្សោយ​ជា​បណ្ដើរ​ៗ​ទៅ​ហើយ​។​

មន្ត្រីរដ្ឋាភិបាល​អាមេរិក​ប្រាប់​ទូរ​ទស្សន៍​ស៊ី​ប៊ី​អែស (CBS) ថា​អ៊ីស្រាអែល​បើ​សិន​ចង់​ធ្វើ​ឃាត​អគ្គ​មគ្គុទ្ទេស​ក៍​អ៊ីរ៉ង់​ ខាមេនី (Khamenei) អាច​ធ្វើ​បាន​។ ប៉ុន្តែ​លោក​ត្រាំ​នៅ​តែ​រា​រាំង​ជា​និច្ច​។ ចាប់​តាំង​ពី​អ៊ី​ស្រាអែល​វាយ​ប្រហារ​អ៊ីរ៉ង់​នៅ​ថ្ងៃ​ដំបូង លោក​ទាំង​២​បន្ត​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ​ជា​ហូរ​ហែ​។ មន្ត្រី​ជាន់​ខ្ពស់​អ៊ីស្រាអែល​ប្រាប់​ថាអ៊ីស្រាអែល​មិន​មាន​គោល​ការណ៍​ធ្វើ​ឃាត​មេ​ដឹក​នាំ​នយោបាយ​ទេ​។ ​

គោល​ដៅ​របស់​យើង​គឺ​វាយ​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែរ​ និង​យោធា​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មេ​ដឹក​នាំ​ដែល​សម្រេច​ចិត្ត​នៅ​ក្នុង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ក៏​មិន​អាច​រស់​នៅ​មាន​សេចក្ដី​សុខ​បាន​ឡើយ​។ ​ជាក់​ស្ដែង​ នៅ​អ៊ីរ៉ង់​អ្នក​សម្រេច​ចិត្ត​បង្កើត​កម្ម​វិធី​ស្រាវ​ជ្រាវ​នុយ​ក្លេ​អ៊ែរ​គឺ​អគ្គ​មគ្គុទ្ទេស​ក៍​អាយ៉ា​តូឡា ខាមេនី​ (Ayatollah Khamanei)។ ដូច្នេះ​គាត់​ត្រូវ​តែ​គិត​អំពី​​​ចំណុច​នេះ​ឡើ​ង​វិញ​។

លោក​ត្រាំ​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​ព័ត៌​មាន​ស្ដីពី​ផែន​ការ​ធ្វើ​ឃាត​នោះ​ទេ​។ ប៉ុន្តែ​​លោក​សូម​ព្រមាន​អ៊ីរ៉ង់​ថា​កុំ​វាយ​ប្រ​ហារ​ទៅលើ​ផល​ប្រយោជន៍​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​។ លោក​ត្រាំ​បញ្ជាក់​​​ថា​អាមេរិក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​ទេ​។ ប៉ុន្តែ​អ៊ីរ៉ង់​យល់​ថា​អ៊ីស្រាអែល​ប្រាកដ​ជា​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​អាមេរិក​។ បើ​មិន​​ដូច្នេះ​ទេ​ ពួក​គេ​មិនហ៊ាន​វាយ​ប្រហារ​ខ្លាំង​ដល់​ថ្នាក់​នេះ​ឡើយ​។ ហេតុ​នេះ អ៊ីរ៉ង់​សម្រេច​ចិត្ត​លុប​ចោល​គម្រោង​ចរ​ចា​នុយ​ក្លេអ៊ែរ​ជា​មួយ​អា​មេ​រិក​ដែល​រៀប​ចំ​នៅ​ប្រទេស​អូម៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ