ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«គ្មានអ្វីមកជំនួសបានទេ»៖ កម្ពុជាសោកស្តាយប្រាសាទព្រះវិហារ និងតាក្របី ដែលត្រូវថៃកម្ទេច

3 ម៉ោង មុន

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ «​ផ្ទះ​ខូច យើង​អាច​ធ្វើ​បាន…

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ «​ផ្ទះ​ខូច យើង​អាច​ធ្វើ​បាន តែ​ចំពោះ​ប្រាសាទ​របស់​យើង​គឺ គ្មាន​អី​មក​ធ្វើ​បាន​ដូច​ដើម​ទេ​»! ម្ចាស់​ពិត ពិតជា​ឈឺចាប់​បំផុត ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រាសាទ​បង្ហាញ​ពី​ភាព​សោកស្តាយ និង​ឈឺចាប់ ក្រោយ​ទាហាន​ថៃ​បាន​បំផ្លាញ​ប្រាសាទបុរាណ និង​ជា​សម្បត្តិ​វប្បធម៌​ជាតិ​-​ពិភពលោក ។
យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​ខ្លួន​មក​លើ​ទឹកដី​កម្ពុជា មិនមែន​ត្រឹមតែ​យក​ជន​ស៊ី​វិល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ប៉ុណ្ណោះ​ទេ បាន​យក​ប្រាសាទ​ដែល​ជា​កេ​រិ៍​តំណែល​ពី​ដូច​តា និង​ជា​បេតិកភណ្ឌ​ពិភពលោក​ជា​គោលដៅ​នៃ​ការ​ដណ្តើម និង​វាយ​កម្ទេច​ថែម​ទៀត ។

លោក​បាន​បន្ត​ថា ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក រួម​នឹង​អគារ​សម្រាប់​អ្នកជំនាញ​ធ្វើការ​អភិរក្ស​ត្រូវ​បាន​យោធា​ថៃ​បាញ់​បំផ្លាញ ហើយ​ប្រាសាទ​តា​ក្របី ក៏​ត្រូវ​បាន​យោធា​ថៃ​ទម្លាក់​គ្រាប់​កម្ទេច​គ្មាន​ត្រា​ប្រណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ