ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ត្រៀមកម្លាំងអន្តរាគមន៍ជាបន្ទាន់ ដើម្បីធានាសន្តិសុខតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន

4 ម៉ោង មុន
  • ពោធិ៍សាត់

ពោធិ៍សាត់ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ត្រៀមកម្លាំង​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ធានា​សន្តិសុខ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន ។ ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​បន្ត​ថា…

ពោធិ៍សាត់ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ត្រៀមកម្លាំង​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ធានា​សន្តិសុខ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន ។

ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ធ្វើ​ពិធី​គោរព​ទង់ជាតិ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហៀ​ង ស៊ី​ថា ស្នងការ​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​គណៈ​ស្នងការ ដែល​មាន​កម្លាំង​នគរបាល​ចូលរួម​គោរព​ទង់ជាតិ​សរុប ៣៧២​នាក់ ។ ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​រៀបចំ​កម្លាំង​កង​អន្តរាគមន៍​ចំនួន​២​កង ដើម្បី​ត្រៀម​ទ្រោល​សភាពការណ៍​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន ។

លោក​ឧត្តមសេនីយ៍ត្រី ហៀ​ង ស៊ី​ថា បាន​មាន​ប្រសាសន៍​ថា ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​បែងចែក​កម្លាំង​ទៅ​តាម​តំបន់​សម​ស្រប​នឹង​ស្ថានភាព​នីមួយ​ៗ ដើម្បី​ឆ្លើយ​តប​បាន​យ៉ាង​រហ័ស ប្រសិនបើ​មាន​ករណី​កើតឡើង ។ ការ​ត្រៀមកម្លាំង​នេះ មាន​គោលបំណង​សំខាន់​ក្នុង​ការ​ធានា​សភាពការណ៍​សន្តិសុខ​ជាប់​ជា​ប្រចាំ និង​ការពារ​ការ​រំលោភច្បាប់​អន្តរជាតិ​ក្នុង​តំបន់​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ