ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ការបើកច្រកព្រំដែនរបស់យោធាថៃមានភាពងាយស្រួលដោយមិនចាំចរចាគ្នានោះទេ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​បើក​ច្រកព្រំដែន​របស់​យោធា​ថៃ មាន​ភាព​ងាយស្រួល​ណាស់ ដោយ​មិន​ចាំបាច់​ចរចា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​បើក​ច្រកព្រំដែន​របស់​យោធា​ថៃ មាន​ភាព​ងាយស្រួល​ណាស់ ដោយ​មិន​ចាំបាច់​ចរចា​នោះ​ទេ ដោយ​គ្រាន់តែ​ដក​បទបញ្ជា​វិញ​ទៅ គឺ​ចប់​បាត់​ហើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស នៅ​មុន​កិច្ចប្រជុំ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ចំពោះ​ការ​បិទ​ច្រកព្រំដែន​របស់​យោធា​ថៃ សូម​បងប្អូន ប្រជាពលរដ្ឋ​ថៃ ទៅ​ធ្វើការ​តវ៉ា​ជាមួយ​ទាហាន​ថៃ​ខ្លួនឯង ។ ព្រោះ​ទាហាន​ដៃ ជា​អ្នក​បិទ​មិនមែន​ខ្មែរ​ជា​អ្នក​បិទ​នោះ​ទេ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​សូម​បងប្អូន​ថៃ​ខឹងសម្បារ​ជាមួយ​កម្ពុជា ព្រោះ​នេះ​ជា​លទ្ធផល​នៃ​ការ​បំពាន​ច្បាប់ ដោយ​យោធា​ថៃ ហើយ​គេ​បានដឹង​ច្បាស់​ហើយ​ថា ទម្លាប់​នៅ​ក្នុង​ប្រទេស​ថៃ​វា​យ៉ាងម៉េច? យើង​យល់​យើង​ស្គាល់ រដ្ឋាភិបាល​រហូត​ដល់​នាយក​រដ្ឋមន្ត្រី​មិន​មាន​សិទ្ធិ​ទៅ​នឹង​និយាយ​ឲ្យ​បើក ឬ​បិទ​ដែល​ខុស​ពី​កម្ពុជា មាន​តែ​នាយក​រដ្ឋមន្ត្រី​ទេ ដែល​ជា​តួអង្គ​តែ​មួយ ចាប់ពី​ថ្នាក់លើ​ដល់​ក្រោម​រាប់​ទាំង​រដ្ឋសភា ព្រឹទ្ធសភា ដែល​តួអង្គ​និ​តិ​ប្បញ្ញា​ត្តិ​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា កម្ពុជា​មិន​យល់​អ្វី​ដែល​កើតឡើង​នេះ​ព្រោះ​ជា​រឿង​របស់​ថៃ​នោះ​ទេ យើង​មិន​ជ្រៀតជ្រែក​នោះ​ទេ ប៉ុន្តែ​ហេតុ​អ្វី​នាយក​រដ្ឋមន្ត្រី​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​បែរជា​គ្មាន​សិទ្ធ​បើក​ច្រកព្រំដែន​អី​ញ្ចឹ​ង0x017d7 ។

ពាក់ព័ន្ធ​នឹង​ការ​បើក​ព្រំដែន សម្តេច​តេ​ជោ​ហ៊ុន សែន បាន​គូសបញ្ជាក់​៖«​ខ្ញុំ​បញ្ជាក់​ថា ប្រសិនបើ​ថៃ​បើក​ព្រំដែន​នៅ​ម៉ោង​១ យូរ​បំផុត​៥​ម៉ោង ។ ព្រោះ​ចង់​និយាយ​ក្រែង​ថៃ​ប្រកាស​ឲ្យ​បើក​នៅ​ម៉ោង​១​យប់ ហើយ​យើង​រវល់​ដែរ គឺ​យ៉ាង​យូរ​៥​ម៉ោង ប៉ុន្តែ​បើ​នៅ​ពេល​ថ្ងៃ​វិញ​ប្រហែល​ត្រឹម​១​ម៉ោង ឬ​២​ម៉ោង​បើក​អស់ ។ ដូច្នេះ​វា​ងាយ​ណាស់ នៅ​ពេល​ខ្លួន​ចេញ​បញ្ជា​ឲ្យ​បិទ​ជា​ឯកតោភាគី ហើយ​គ្រាន់តែ​ដក​បទបញ្ជា​នឹង​វិញ គឺ​ចប់​បាន​បាត់​ទៅ​ហើយ ដោយ​មិន​ចាំបាច់​ចរចា​អន្ទង់​វែង ឆ្នាំង​វែង​នោះ​ទេ​»​។

សម្តេច​តេ​ជោ​បន្ថែម​ថា កម្ពុជា​មិន​យក​កិត្តិយស​របស់​ខ្លួន​ទៅ​ឡូ​កឡំ​ជាមួយនឹង​បញ្ហា និង​កំហុស​របស់​អ្នក​ដទៃ​នោះ​ទេ គឺ​អ្នកឯង​ចង អ្នកឯង​ត្រូវ​ស្រាយ​ខ្លួនឯង ហើយ​កម្ពុជា​គ្មាន​ចំណែក ដើម្បី​ស្រាយ​រឿង​នឹង​ទេ ។

សម្តេច​តេ​ជោ បាន​អះអាង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ជាមួយ​ថៃ​នេះ កម្ពុជា​មិន​បាន​ភ័​ណ្ឌ​ច្រឡំ​នោះ​ទេ គឺ​ថៃ​បាន​ព្រមាន​កម្ពុជា​ថា នឹង​កាត់​ភ្លើង ក្នុង​ពេល​ដែល​កម្ពុជា​មិន​បាន​ប្រើ​ភ្លើង​ថៃ ។ ព្រមាន​កាត់​អ៊ី​ន​ធើ​ណេ​ត យើង​ក៏​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ដែរ ដូច្នេះ​អ្នក​ដែល​ប្រើប្រាស់​អ៊ី​ធើ​ណេ​ត​ក៏​ខាតបង់​ប្រាក់​ចំណូល​ក្នុង​ការ​ប្រកប​រប​រកស៊ី​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ