ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ក់​សម្លា.ប់​អាជីវករ​ជនជាតិ​ចិន ញា.ត់​ចូល​ធុង​ជ័រ ក្នុង​​វិឡា​មួយ​កន្លែង​ នៅ​ច្រាំង​ចំរេះ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​អាជីវករ​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ឃាតករ​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​ស្គាល់គ្នា​បាន​ចាក់​សម្លាប់​ជា​ច្រើន​កាំបិត​រួច​ញាត់​ចូល​នៅ​ក្នុង​ធុង​ជ័រ​ហើយ​គេចខ្លួន​បាត់​។ ឃាតកម្ម​យ៉ាង​សាវ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ ២០២៦ នៅ​ចំណុច​ផ្ទះ​វិឡា…

រាជធានី​ភ្នំពេញ ៖ ​អាជីវករ​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ឃាតករ​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​ស្គាល់គ្នា​បាន​ចាក់​សម្លាប់​ជា​ច្រើន​កាំបិត​រួច​ញាត់​ចូល​នៅ​ក្នុង​ធុង​ជ័រ​ហើយ​គេចខ្លួន​បាត់​។

ឃាតកម្ម​យ៉ាង​សាវ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ ២០២៦ នៅ​ចំណុច​ផ្ទះ​វិឡា លេខ​៣១ ផ្លូវ​លេខ​១៤ ក្នុង បុរី​មួយ ភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ Zhang Zhenjiang ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជា​ជនជាតិ​ចិន មុខរបរ​អាជីវករ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​រូប​នោះ​ត្រូវ​បាន​ឃាតករ​ដែល​គេ​អះអាង​ថា​ជា​ជនជាតិ​ចិន​ដូច​គ្នា​រួម​និង​ស្ត្រី​ម្នាក់ បាន​ចូល​ទៅ​ក្នុងផ្ទះ​រួច​ចាក់​សម្លាប់​ជា​ច្រើន​កាំបិត​រួច​យក​សព ញាត់​ចូល​នៅ​ក្នុង​ធុង​ជ័រ ខណៈ​ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​ឃាតករ​ក៏​បាន​ឡើង​ជិះ​រថយន្ត​តាក់ស៊ី​គេចខ្លួន​បាត់​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ មាន​បុគ្គលិក​អនាម័យ​ម្នាក់​បាន​មក​ធ្វើការ​ ​ស្រាប់តែ​ប្រទះ​ឃើញ​មាន​ធុង​ជ័រ​មួយ​នៅ​ក្នុង​ឃ្លុបជណ្ដើរ​ក៏​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​សម្លាប់​ញាត់​ចូល​ក្នុង​ធុង​ជ័រ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី ៣​ ខែមីនា​ ឆ្នាំ ២០២៦​ អ្នក​ជិតខាង​បានឮ​សូរ​សំឡេង​ជន​រង​គ្រោះ​ឈ្លោះប្រកែក​គ្នា​។​លុះ​ក្រោយមក​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​ឡើង​ជិះ​រថយន្ត​តាក់ស៊ី​ទៅ​បាត់​។​លុះ​ព្រឹក​ថ្ងៃ​ទី​៤​ខែ​មិ​នា​ក៏​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​សម្លាប់​រួច​ញាត់​ចូល​នៅ​ក្នុង​ធុង​ជ័រ​តែ​ម្ដង​។​សព​ត្រូវ​បាន​ឃាតករ​ចាក់​ជា​ច្រើន​កាំបិត​។

តាម​ការ​ត្រួតពិនិត្យ ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​ចាក់​សម្លាប់​។​បន្ទាប់​ពី​ត្រួតពិនិត្យ​សព​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​តម្កល់​នូវ​ភា​បន​ក​ដ្ឋា​ន​វត្ត​ទឹកថ្លា​ដើម្បី​រង់ចាំ​បងប្អូន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ