ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ២០២៦ ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៩១

1 នាទី មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ២០២៦ មក​នៅ​ត្រឹម​ចន្លោះ​ពី ៤,៥% ទៅ ៥% ដែល​ជា​គោលដៅ​កំណើន​ទាប​បំផុត ចាប់តាំងពី​ឆ្នាំ​១៩៩១…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ២០២៦ មក​នៅ​ត្រឹម​ចន្លោះ​ពី ៤,៥% ទៅ ៥% ដែល​ជា​គោលដៅ​កំណើន​ទាប​បំផុត ចាប់តាំងពី​ឆ្នាំ​១៩៩១ ខណៈ​ពេល​ដែល​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី ២ ពិភពលោក​មួយ​នេះ កំពុង​តែ​តស៊ូ​ជាមួយ​បញ្ហា​ប្រឈម​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC, CNN និង Bloomberg ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦​។

នេះ​ជា​លើក​ដំបូង ដែល​គោលដៅ​សេដ្ឋកិច្ច​ចិន​ត្រូវ​បាន​បន្ទាប បន្ទាប់​ពី​ការ​កំណត់​គោលដៅ​កំណើន​ប្រហែល ៥% រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា ចាប់ពី​ឆ្នាំ ២០២៣ ដល់ ២០២៥​ដែល​ប្រទេស​នេះ​សម្រេច​បាន បើ​ទោះ​មានការ​ងើបឡើង​វិញ​យឺត​ពី​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​វាយប្រហារ​ពន្ធ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ឆ្នាំ​មុន យ៉ាងណា​ក៏​ដោយ​។

ការ​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ពេល​កិច្ចប្រជុំ​នយោបាយ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​ស្គាល់​ថា កិច្ចប្រជុំ​វគ្គ​ទី ២ រួម​ជាមួយនឹង​ព័ត៌មាន​លម្អិត​មួយ​ចំនួន​នៃ​ផែនការ ៥ ឆ្នាំ លើក​ទី ១៥ សម្រាប់​ប្រទេស​ចិន ដែល​ត្រូវ​បាន​ចេញផ្សាយ​។ ហើយ​នេះ​កើតឡើង​នៅ​ពេល​ដែល​ទីក្រុង​ប៉េ​កាំ​ង​មាន​បំណង​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន នៅ​ចំពោះ​មុខ​បញ្ហា​នានា រួម​ទាំង​កម្សោយ​ការ​ប្រើប្រាស់​ក្នុងស្រុក វិបត្តិ​អចលនទ្រព្យ​ដែល​កំពុង​បន្ត និង​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​លោក​ខាងលិច​។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ ហើយ​ជា​ធម្មតា​ដំណើរការ​យ៉ាង​ហោច​ណាស់​១​ស​ប្តា​ហ៍ ដោយ​បណ្តា​មេដឹកនាំ​ចិន​ត្រូវ​មក​ជួបជុំ​គ្នា​សម្រាប់​កិច្ចប្រជុំ​ជាប់​ៗ​គ្នា​។ ជាមួយ​គ្នា​នោះ នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) បាន​ប្រាប់​បណ្តា​អ្នកតំណាង​ថា ផែនការ ៥ ឆ្នាំ នឹង​រួម​បញ្ចូល​ការ​វិនិយោគ​លើ​ការ​ច្នៃប្រឌិត ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​គ្រួសារ​ចិន​។

នៅ​ក្នុង​ខែមករា ឆ្នាំ​២០២៦ តួលេខ​ផ្លូវការ​បាន​បង្ហាញ​ថា ប្រទេស​ចិន​សម្រេច​បាន​គោលដៅ​កំណើនសេដ្ឋកិច្ច ៥% របស់​ខ្លួន សម្រាប់​ឆ្នាំ ២០២៥ ទាំងមូល​។ ប៉ុន្តែ​ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​អះអាង​ដែរ​ថា ការ​ពង្រីក​សេដ្ឋកិច្ច​បាន​ថយ​ចុះ​មក​ត្រឹម ៤,៥% ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៦ ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ចំណាយ​ក្នុងស្រុក​ថយ​ចុះ និង​វិបត្តិ​អចលនទ្រព្យ​យូរអង្វែង​។

ប្រទេស​ចិន​បាន​ពឹងផ្អែក​ជា​ពិសេស​លើ​ការ​លក់​ទៅ​ក្រៅប្រទេស ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​។ ដ្បិត​ពន្ធគយ​របស់​លោក ត្រាំ បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​របស់​ចិន​។ លោក នី​ង ឡេ​ង (Ning Leng) អ្នក​ស្រាវជ្រាវ​គោលនយោបាយ​នៃ​សាកលវិទ្យាល័យ Georgetown សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា ប្រទេស​ចិន​បាន​ឆ្លើយ​តប​ដោយ​ការ​ចំណាយ​យ៉ាងច្រើន​ប្តូរ​ទិស​ដៅ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​ទៀត ដើម្បី​ធានា​ថា ផលិតផល​របស់​ខ្លួន​អាច​ត្រូវ​បាន​លក់ និង​រក្សា​ដំណើរការ​វិស័យ​ផលិតកម្ម​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ