ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិតខំ​យ៉ាង​ខ្លាំងលើ​នយោបាយ​ការទូត ​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​និង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង និង​យ៉ាង​សកម្ម​លើ​នយោបាយ​ការទូត​ ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ ​នេះ​បើ​តាម​អ្នកនាំពាក្យ ​។ ថ្លែង​ក្នុង​ស​ន្នី​សារព័ត៌​មាន នៅ​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​និង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង និង​យ៉ាង​សកម្ម​លើ​នយោបាយ​ការទូត​ ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ ​នេះ​បើ​តាម​អ្នកនាំពាក្យ ​។

ថ្លែង​ក្នុង​ស​ន្នី​សារព័ត៌​មាន នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ២០២៦ ​ឯកឧត្តម ប៉ែន បូ​ណា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​ បាន​និង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង និង​យ៉ាង​សកម្ម​លើ​នយោបាយ​ការទូត​ ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ ដោយ​សន្តិវិធី​ តាម​យន្តការ JBC ដោយ​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ នូវ​ស្មារតី​ នៃ​សេចក្តី​ប្រកាស​រួម ​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។ វត្តមាន​ជា​បន្តបន្ទាប់​ នៃ​អង្គទូត និង​តំណាង​អង្គការ​អន្តរជាតិ ក៏​ដូច​ជា​សារព័ត៌មាន​អន្តរជាតិ ​នៅ​តាម​បណ្តោយ​ព្រំដែន ​គឺជា​សាក្សីផ្ទាល់ភ្នែក និង​ក៏​ជា​កម្លាំង​ជំរុញ​ទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ នា​ពេល​ខាង​មុខ ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា ​ដែល​ភាគី​ទាំង​ពីរ ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​ នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​ ។

ជាមួយ​គ្នា​នោះ​ដែរ ​អ្នកនាំពាក្យ​ ក៏​បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ភៀស​សឹក​ជាង ៩២% ហើយ​បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ ​ក្នុង​ចំណោម​ជនភៀសសឹក​សរុប​ជាង ៦៤​ម៉ឺន​នាក់​។ នៅ​សល់​ពលរដ្ឋ​ភៀស​សឹក ​ជិត ៥​ម៉ឺន​នាក់​ទៀត ​នៅ​បន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅឡើយ​ ។

ឯកឧត្តម ​បាន​បញ្ជាក់​ថា ​៖ “​ពួក​គេ​ត្រូវ​បាន​រាជរដ្ឋាភិបាល ​យកចិត្តទុកដាក់​គ្រប់​បែប​យ៉ាង ដោយ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​សមរម្យ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​អាច​រស់នៅ​ក្នុង​បរិយាកាស​ល្អ​ប្រសើរ និង​រក្សា​លំនឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ រហូត​ដល់​បងប្អូន​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​នា​ពេល​ខាង​មុខ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ