ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ័យ​! សង្គ្រាម​នៅ​អ៊ី​រ៉​ង់​មិន​ប៉ះពាល់​ដល់​តម្លៃ​អគ្គិសនី​ទេ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា ឥទ្ធិពល នៃ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់…

រាជធានី​ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា ឥទ្ធិពល នៃ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់ នៅ​ម​ជ្ឈឹ​ម​បូព៌ា តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​មិន​ឡើង​ទេ ។

លោក​រដ្ឋមន្ត្រី បាន​អះអាង​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៦​នេះ​ថា ដោយសារ​តែ​កម្ពុជា មាន​វា​រី​អគ្គិសនី មាន​ពន្លឺព្រះអាទិត្យ​ជា​គោល ដូច្នេះ​សំពាធ នៃ​តម្លៃ​ប្រេង ដែល​ឡើងថ្លៃ​នៅ​លើ​ពិភពលោក ដោយសារ​សង្គ្រាម​នេះ មិន​ប៉ះពាល់​ដល់​តម្លៃ​អគ្គិសនី​ឡើយ ។

លោក​បាន​បញ្ជាក់​ថា «​បើ​និយាយ​អំពី​សន្តិសុខ នៃ​ថាមពល ជា​ពិសេស គឺ​អគ្គិសនី យើង​ធានា​ថ្លៃ​មិន​ត្រូវ​តម្លើង ហើយ​ថាមពល ក៏​មិន​ខ្វះ​ដែរ​» ។

លោក​បាន​បន្ត​ទៀត​ថា កុំ​បារម្ភ ពីព្រោះ​ប្រភព​ថាមពល​អគ្គិសនី​យើង​ភាគច្រើន គឺ​ទាញ​ចេញពី​ប្រភព​ស្អាត ពោល​គឺ​ប្រភព​បៃតង​មិន​ប្រើប្រាស់​ប្រេង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ