ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! ទម្លាប់ញ៉ាំ ៤ យ៉ាងនេះ កំពុងនាំអ្នកទៅរក “មហារីកថ្លើម”​

1 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មហារីកថ្លើមគឺជាជំងឺដ៏កាចសាហាវដែលវិវត្តន៍ទៅមុខយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបអាហារប្រចាំថ្ងៃរបស់យើង។ បើតាមការណែនាំពីអ្នកជំនាញផ្នែកមហារីក ទម្លាប់អាក្រក់ដំបូងគេដែលត្រូវជៀសវាងគឺ ការញ៉ាំអាហារដុះផ្សិត ដូចជាអង្ករ សណ្ដែក ឬពោតដែលផ្អូម…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មហារីកថ្លើមគឺជាជំងឺដ៏កាចសាហាវដែលវិវត្តន៍ទៅមុខយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបអាហារប្រចាំថ្ងៃរបស់យើង។

បើតាមការណែនាំពីអ្នកជំនាញផ្នែកមហារីក ទម្លាប់អាក្រក់ដំបូងគេដែលត្រូវជៀសវាងគឺ ការញ៉ាំអាហារដុះផ្សិត ដូចជាអង្ករ សណ្ដែក ឬពោតដែលផ្អូម ព្រោះវាមានផ្ទុកជាតិពុល Aflatoxin ដែលមិនអាចកម្ចាត់អស់ដោយការដាំស្ល ហើយវាជាភ្នាក់ងារបង្កមហារីកថ្លើមយ៉ាងសាហាវបំផុត។ ក្រៅពីនេះ ការសេពគ្រឿងស្រវឹង ជាប្រចាំក៏ជាមូលហេតុចម្បងដែលបំផ្លាញកោសិកាថ្លើម បង្កជាជំងឺថ្លើមខ្លាញ់ និងក្រិនថ្លើម ដែលជាដំណាក់កាលដំបូងនៃមហារីក។

ទម្លាប់គ្រោះថ្នាក់មួយទៀតដែលមនុស្សជាច្រើនមើលរំលងគឺ ការប្រើប្រាស់ប្រេងឆាដែលប្រើរួចឡើងវិញ ច្រើនដង ព្រោះវានឹងបង្កើតសារធាតុគីមីម្យ៉ាងដែលអាចបណ្ដាលឱ្យកោសិកាថ្លើមប្រែប្រួលខុសប្រក្រតី។ ចំណុចចុងក្រោយគឺ ការប្រើប្រាស់ថ្នាំពេទ្យ ឬអាហារបំប៉នដោយគ្មានវេជ្ជបញ្ជា ក្នុងបរិមាណច្រើនលើសលប់ ដែលធ្វើឱ្យថ្លើមធ្វើការធ្ងន់រហូតដល់ខូចខាតខ្លាំង។

ដើម្បីការពារសុខភាពថ្លើម អ្នកគួរងាកមកញ៉ាំអាហារចម្អិនដោយការស្ងោរ ឬចំហុយ ចាក់ចោលអាហារដែលមានក្លិន ឬពណ៌ប្លែក និងត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ជាពិសេសអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B ឬ C ស្រាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ